ព័ត៌មានជាតិ

ថៅកែការដ្ឋានក្រឡុកស៊ីម៉ង់ត៍មួយក្នុងក្រុងសែន មនោរម្យ ព្យាយាមទាញច្បាប់ឲ្យយឺតដូចកៅស៊ូ

មណ្ឌលគិរី : ឱសានវាទ នៃការបង្គាប់ឲ្យរុះរើការដ្ឋានក្រឡុកស៊ីម៉ង់ត៍គ្មានច្បាប់ដែលមានទីតាំងក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានបញ្ចប់ត្រឹមថ្ងៃទី២៨ កុម្ភៈ ម្សិលមិញហើយ ។ នាព្រឹកថ្ងៃទី០១ មីនា នេះ ក្រុមការងារចម្រុះរបស់ខេត្តមណ្ឌលគិរី ដែលដឹកនាំដោយអភិបាលរងខេត្តមួយរូប គឺលោក សាន់ ដារិទ្ធ និងលោក ស៊ាវ ងីឈាន់ ព្រះអាជ្ញារង រួមទាំងមន្ត្រីពីស្ថាប័នជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងដោយពិនិត្យឃើញថា គ្មានអ្វីប្រែប្រួលសូម្បីប៉ុនសរសៃសក់ឡើយ ។

ការណ៍នេះសឲ្យឃើញថា ជំហររបស់លោក ហ៊ាង ឆៃលី ថៅកែការដ្ឋានស៊ីម៉ង់ត៍លាយស្រេចនៅតែរឹងមាំ មិនផ្លាស់ប្ដូរតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត មណ្ឌ លគិរី ដែលដាក់កំហិតឲ្យរុះរើ និងប្ដូរទីតាំងក្រឡុកសុីម៉ង់ត៍ត្រឹមថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០ ២៣ នោះទេ ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរីដែលចុះហត្ថលេខាដូចលោក ហ៊ាញ ប៊ុណ្ណា បាននិយាយ យោងទៅដល់ ការដ្ឋានក្រឡុកស៊ីម៉ង់ត៍នេះគ្មានច្បាប់ ធ្វើខុសបច្ចេកទេសដែលបណ្ដាលឲ្យដួលរលំ ជះផល ប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន ។ ករណីទាំង នេះបានតម្រូវឲ្យរដ្ឋបាលខេត្តមណ្ឌលគិរីសម្រេចយ៉ាងហ្មឺងម៉ាត់ តម្រូវឲ្យឈ្មោះ ហ៊ាង ឆៃលី រុះរើទីតាំងរបស់ខ្លួនឲ្យហើយ យូរបំផុតត្រឹមថ្ងៃទី ២៨ កុម្ភៈ ដោយព្រមានពីការប្រើពិន័យរដ្ឋបាលទៀតផង ។

ប៉ុន្តែបើទោះជាភាសាច្បាប់មានន័យដូចជាដង្កាប់ដែកថែបដ៏រឹងមាំដូចនេះក្ដី ក៏កាលពីព្រឹកមិញ គេកត់ សម្គាល់ឃើញថា ដូចចង់យ៉ាប់ជាងព្រលិតត្រូវថ្ងៃ ខណៈដែលគេឃើញភាគីលោក ហ៊ាង ឆៃលី នៅតែ មាំទាំហើយអាជ្ញាធរខេត្តបែរជាប្រែប្រួលយល់ព្រមពន្យឺតពេលវេលាដូចកៅស៊ូក្មេងលេងពី ២៨ កុម្ភៈ រហូតដល់ ១៤ មេសា ឆ្នាំ២០២៣ ដែលស្មើ នឹងរយៈពេល៤៥ថ្ងៃ ។ យ៉ាងណា ក៏ដោយក្រុមអ្នកភូមិដែល រងផលប៉ះពាល់ពីការដ្ឋានបេ តុងលាយស្រេចគ្មានច្បាប់របស់ថៅកែ ហ៊ាង ឆាយលី នេះ នៅតែបន្ត ទុលតំបកភ្នែកមើលថា តើកម្លាំងដៃរបស់ថៅកែអាចទាញកៅស៊ូរបស់រដ្ឋ បាលខេត្តមណ្ឌលគិរីបានឆ្ងាយដល់ណា ? ៕

Close