ព័ត៌មានជាតិ

ពលរដ្ឋខេត្តកំពង់ស្ពឺរិះគន់ថា លោក សម សាមួន ស្នងការនគរបាលខេត្ត មិនហ៊ានបង្ក្រាបមេឆ្នោតយួនធំដែលជាប្អូនថ្លៃខ្លួនទេ

ទំនាក់ទំនងកាផ្សាយៈ ០៧១ ៧៨៨៨ ៣៤៥
រឿងអាស្រូវ​រ​បស់​លោក​​អធិការរង ន​​​​​​​​​គរបាល​ស្រុក​សំ​​​​​​​​​​​រោង​ទង ត្រូវ​បាន​បែក​​​​​​​​​​​ធ្លាយ​ប​​​បែកធ្លាយស្អុយបញ្ច្រាស់ខ្យល់ថា ​ជាអ្នកនៅពីក្រោយខ្នងល្បែងស៊ីសងដ៏​ធំ (មេកន្ទុយ​លេខយួន)​​​​​​​​​​​​​​​​​ ដោយ​ប្រើ​គ្រប់​ម​​​​​​​​​​ធ្យោបាយ​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​ដាក់ឱ្យ​កូន​​​​​​​​​កញ្ច្រែង​កត់​​លេខឆ្នោតឱ្យខ្លួន។

ជាមន្ត្រីនគរបាលពាក់របាល​​​​​​​​​​ពាក់​​​​​​​​​​​​​​​​​ស័ក្ដិ​ថ្នាក់​​​​​​​​​​វរសេនី​​​​​​​​​យ៍ និង​​​​​​​​​​មាន​តួ​​​​​​​​​នាទី​​​​​​​​​​ជា​អធិ​​​​​​​​​​ការរង ប៉ុន្តែ​បែរ​​ជា​រ​​​​​​​​​​​​​កស៊ី​ល្មើស​​​​​​​​​កស៊ីល្មើសច្បាប់បើក (​ល្បែងស៊ីស​​​​​​​​​​​​​​​​ង​) ជាមេកញ្ច្រែងឆ្នោតយួនបែបនេះទៅវិញ ដែដែលផ្ទុយប្រាស់ចាកពីតួនាទីនិងភារកិច្ច​របស់​ខ្លួន​ជា​​មន្ត្រី​អ្នក​​​​​​​​អនុវត្តន៍​ច្បាប់​​​​​​​​​​​​ ព្រមទាំ​​​​​​​​​​​​​​ង​ផ្ទុយ​ពីប​​​​​​​​​​​​​​​​​​​​​ទ​បញ្ជា​សម្តេច​ក្រឡាហោម​​​​​​​​​​ ស ខេ​​​​​​​​​ង ឧប​​​​​​​​​នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​ឱ្យ​គ្រប់​ក​ម្លាំង​នគរ​​​​​​​​បាល​រាជ​​​​​​​​​​ធានី ខេត្ត អធិ​​​​​​​​ការ​នគរបាល​​​​​​​​​​​​​​​​ក្រុង ស្រុក​ ត្រូវលុបបំបាត់ល្បែងស៊ី សងគ្រប់ប្រភេទ ក្នុងទឹកដីដែលខ្លួនកំពុងគ្រប់គ្រងតែម្តង។

លោក​អធិការរង ​​​​នគរបា​​​​​​​​​​ល​ស្រុក​សំរោង​​​​​​​​​​ទង ដែល​កំពុ​​​​​​​​​​​​​​​​​​​​​​​​ង​ធ្លាយ​រឿងអាស្រូវ​បញ្ច្រាស់ខ្យល់ពាក់ព័ន្ធល្បែងស៊ី​​​​​​​​​​​​​​​​​​​​​​​​​​សីសងកន្ទុយលេខយួននោះ ត្រូវបា​​​​​​​​​​ន​ប្រភព​​​​​​​​​​​​​​បង្ហើប​ប្រាប់​ឱ្យដឹង​​​​​​​​​​​​​​​​​​ថា មានឈ្មោះ ហ​​​​​​​​​​​ង្ស សំរេ​​​​​​​​​​​​​​​​​​​​​ច ឋានន្តរស័ក្តិ​ថ្នាក់​​វរសេនីយ៍​ ទទួលបន្ទុកអន្តោប្រវេសន៍ ត្រូវជា​ប្អូនថ្លៃ​​​​​​​​​​​​​​​​​លោក​ឧ​ត្ត​ម​សេនី​​​​​​​​​យ៍​ទោ ស​​​​​​​​​​​​​​​​​​ម សាមួន ស្នងការ​នគរ​​​​​​​​​បាល​​​​​​​​​​​​​​​​​​​​ខេត្តកំពង់ស្ពឺតែម្តង។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថា អធិការរងហង្ស សំរេច នៅពីក្រោយខ្នងល្បែងស៊ីសង (ឆ្នោតយួន)នេះ លោក​​​​​​​​​​​ឧ​ត្ត​ម​សេនី​​​​​​​​​យ៍​ទោ ​​​​​​​​​​​​​​​​​​សម សាមួន ស្នងការ​ន​​​​​​​​​​គរបាល​​​​​​​ខេត្តកំពង់ស្ពឺ បាន​ប្រាប់កាសែតក្នុងស្រុកថា លោកមិនគាំទ្រ អំពើ​ល្មើសច្បាប់ ​​​​​​​​​​នៅក្នុង​ដែ​​​​​​​​​​នដី​លោ​​​​​​​​​​ក​ទេ បើ​​​​​​​​​​លោក​​​​​​​​​​​​ស៊ើប​ដឹ​​​​​​ង លោក​លោកនឹងចាត់វិធានការតាមផ្លូវ​ច្បាប់ បើ​​​​​​ទោះជា​​​​​​​​​​បុគ្គល​នោះជាប់​​​​​​​​សាច់​ឈាម​លោ​​​​​​​​ក​ក៏ដោ​​​​​យ sic !។

មហាជនបានលើកឡើងថា មេ​​​​​​​​​​​​​​​​​​​ឆ្នោត​វៀតណាម​ដ៏ធំ​ប្រ​​​​​​​​​​​​​​​​​​​​ចាំ​ស្រុក​សំរោង ​​​​​​​​​​​​សព្វថ្ងៃនេះ​​​​​​​​​​​មា​​​​​​ន​តួនាទី​ ជាប៉ូលិសថ្នាក់អធិការរង គឺលោក ហង្ស សំរេច នេះបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន​ប្រើប្រាស់​គ្រប់​រូបភាព និង​មធ្យោបា​​យ​ដើម្បី​ប្រមូល​កូនកញ្ច្រែង​ (​អ្នកទទួល​កត់លេខ​ឆ្នោត​) ដាក់ឱ្យខ្លួនដើម្បីស៊ីសង បើ​មិន​​​​​​​​​​​​ដាក់ឱ្យ​ទេនោះ​​​​​​​​​​ពិត​ជា​​​​​​​​​មា​​​​​​ន​បញ្ហា​មិន​ខាន។

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺរិះគន់ថា លោកវរសេនីយ៍ ហង្ស សំរេច បាន​​ប្រើ​ប្អូន​រប​​​​​​​​ស់ខ្លួន​ឈ្មោះ​​​​​​​​​​​​​​​​​​ ហៀ​ង​​ ជាអ្នកចាត់ចែងការងារលុយ​​​​កាក់ និ​​​​​​​​​​​​ង​បញ្ជីស្នាម​​ផ្សេងៗលើកូនកញ្ច្រែងទាំងអស់ ឯលោក ហង្ស សំរេច ជាអ្មកចេញមុខរត់ការផ្តល់លុយពុករលួយដល់សមកិច្ចពាក់ព័ន្ធ ជាថ្នូរការមិនបង្ក្រាប។

ប្រជាពលរដ្ឋក៏នូវបានរិះគន់ថែមទៀតថា គោលការភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់រដ្ឋាភិបាលគ្មានប្រសិទ្ធភាពឡើយ បើមន្ត្រីយុត្តិធម៌មានតួនាទីជាអធិការរងនគរបាល បានក្លាយជាមេល្បែងដ៏ធំប្រចាំខេត្តយ៉ាងនេះ ហើយលោកស្នងការ សម សាមួន ពិតជាមិនហ៊ានបង្ក្រាបលើបុគ្គលប្រព្រឹតខុសច្បាប់ត្រូវជាប្អូនថ្លែខ្លួនដែរ ដោយបានត្រឹមតែចេញសេចក្តីបំភ្លឺឲ្យតែល្អមើល កុហក់ថ្នាក់ដឹកនាំថាលោកជាមនុស្សស្អាតស្អំតែប៉ុណ្ណោះ៕

Close