ព័ត៌មានជាតិ

ឧញ៉ាគិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក

តាមរ​យៈ លោក​​​​​ ផែង វណ្ណះ បា​ន​​​​​​​​​លើកឡើងថា “ប្រភពច្បាស់កា​​​​​​រពីសមត្ថកិច្ចនគ​​​​​​​​របាលរា​​​​​​​​​​​ជធានី​ភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​ បានអោយដឹងមុន​​នេះបន្តិចថា​ ឧកញ៉ា​ គិត​ ​​​​​​​​​​​ធាង​ ត្រូវ​បាន​​​​​​​​​​​​សមត្ថកិច្ចនាំខ្លួនទៅ​​​​​​​ខ្លួនកាន់ស្នងការដ្ឋាននគរបាលរាជជធានី ដេីម្បីសាកសួរពាក់ព័ន្ធនឹងករ​​​​​​​​​ណី​ថ្នំាញៀនចំនួន ៥០​ គ​​​​​​​​​​​​.ក្រ ដែលសមត្ថកិច្ចដក​​​​​​​​​​ហូតពី​​​​​​​​​​​​​​​​​​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ​​​​​​​​​​កាលពី​​​​​​​​​​​​​​​​​​​​​​​​ពេលកន្លង​​​​​​​​​​​​​​​​​​​​​​មកថ្មីៗ​​​​​​​​​នេះ​​​​​​ ។

រឿងរ៉ាវដ៌​ឡើងកក្រើក​​​​​​​​ក្រុងភ្នំ​​​​​​​​​​​​​​​​​​​ពេញប៉ុន្មានថ្ងៃមុន​​​​​​​​​​ប៉ុន្មានថ្ងៃមុន កម្លាំងអាជ្ញាធរ និង​សមត្ថកិច្ច​ជា​​​​​​​​​ច្រើន​នា​​​​​​​​​​ក់ នៅ​​​​​​​​​​​​​​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ចូ​​​​​​​​​​ល​ថ្ងៃ​ទី​២​​​​​​​​​​​​​​​​​​​​​៣ ខែកុម្ភៈ ឆ្នាំ​២០​​​​​​​​​​​​១៩កន្លង​​​​​​​​​​​ទៅនេះ បានបើ​​​​​​​​​​​​​​​ក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ​បង្ក្រាបនៅទីតាំងក្នុងមជ្ឈមណ្ឌលកំសាន្ត(​រ៉ក Rock) ស្ថិត​នៅ​​​​​​​​​​​​​​​​​ជាប់​ផ្លូវ​ព្រះ​មុន្នី​វង្ស ក្នុ​​​​​​​​​​​​​​​​​​​​​​ង​សង្កាត់​ទន្លេបាសាក់​​​​​​​​​​​ ខណ្ឌចំកា​​​​​​​​​​​​​​​​​​​​រមន រាជធានី​ភ្នំពេញ និង​ឃា​​​​​​​​​​​​​​​​​​ត់ខ្លួន​បុគ្គលិក និង​អ្នក​ពាក់ព័ន្ធ​ជាង​៣​​​​​​​​​​០០​នាក់ ។

សាលារាជធានីភ្នំពេញ​ ​​​​​​​​​​​​​​​​​​​​បានសម្រេចបិទ​មជ្ឈមណ្ឌលកម្សាន្តរ៉ុកប​​​​​​​​​​​ន្ទាប់​ពី​​​​​​​​​​​​​សមត្ថកិច្ច​ បានដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀនជិត៣០០នាក់ ហើយជនសង្ស័យមួយចំនួនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅគុកព្រៃស។

ទោះយ៉ាងណានៅថ្ងៃនេះផ​ងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ បានចេញបញ្ជាឲ្យតាមចា​​​​​​​​​​ប់មេ​​​​​​​​​​​​ក្លោងជួញដូរថ្នាំញៀននៅក្លឹបកម្សាន្ត​រ៉ុក (Rock)។

ម្តេចតេជោ បា​នដាក់បទ​​​បញ្ជាដាច់​​​​​​​​​​​ណាត់ឲ្យចាត់វិធានកា​​​​​​​​​​រទៅតា​​​​​​​​​​​​​​​​​​មច្បាប់ចំពោះជ​​​​​​​​​​​​​​នណាដែលនៅពីក្រោយការជួញដូរថ្នាំញៀនដ៏ធំក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុកនេះ។

ស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានដល់កាសែតក្នុងស្រុកថា ខណៈនេះកម្លាំងសមត្ថកិច្ចកំពុងតែដាក់កម្លាំងឡោមព័ទ្ឋផ្ទះលោក​ ​ឧកញ៉ា គិ​​​​ត ធាង​​​​​​​​​​​​​​​​​​​​​​​ ដែលស្ថិតក្នុងខណ្ឌទួលគោក​ វេលាម៉ោង ៥និង៣​​​​​​​​​​​០នាទីល្ងាច​ ថ្ងៃ​ទី១១​ ​​​​​​​​​​​​ខែ​មីនា​​​​​​​ ឆ្នាំ​២០១៩នេះ​៕

Close