ព័ត៌មានជាតិ

ឈើ និងធ្យូងខុសច្បាប់សម្រុកដឹកឆ្លងដែនតាមច្រកជ័យឃ្លាំងទៅវៀតណាម ស្ទើរកិនក្បាលមន្ត្រីច្រកទ្វារព្រំដែន!!!

ទំនាក់ទំនងការផ្សាយ 071 861 2222
ខេត្ត​ក្រចេះ​៖ ក្រុម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា លោក អា​ម សុខ​លីម មេ​ប៉ុស្តិ៍​ច្រកទ្វា​រព្រំដែនទ្វេភាគីជ័យឃ្លាំង​”​ហៅ​ជ្រោះ​ជ្រៅ​” កំពុងមាន​ការឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ឈើ និង​ឈ្មួញ​ធ្យូង​ឆ្លងដែន​ខុសច្បាប់​ដ៏ល្បីល្បាញប្រចាំខេត្តក្រចេះ ឈ្មោះ ចែ​មុំ និង​បក្ខពួក​ឈ្មួញ​ជាច្រើន​នាក់ទៀត ដោយបើកឲ្យមានការដឹកឈើនិងធ្យូងខុសច្បាប់ ចូលទៅ​លក់នៅប្រទេសវៀតណាមយ៉ាងគំហុក ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបពីស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធររដ្ឋបាលស្រុកស្នួលឡើយ។

​ជាក់ស្តែង គិត​ចប់​ពី​ថ្ងៃ​ទី​១១​ខែ​សីហា រហូត​ដល់​ថ្ងៃ​ទីទី១៤ខែ​សីហា​ឆ្នាំ​២០២៣​នេះ ចែ មុំ ឈ្មួញ​ឈើ​និង​ធ្យូង រួម​ទាំង​ក្រុម​ឈ្មួញ​មាន​មុខរបរ​ដូចគ្នានេះ​ជាច្រើន​នាក់ទៀត បាននិងកំពុង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ចូល​ទៅ​វៀតណាមស្ទើរតែកិនក្បាលមន្ត្រីនគរបាលប្រចាំការនៅ​ច្រក​ជ័យ​ឃ្លាំងយ៉ាងអនាធិបតេយ្យបំផុត។

​ការដឹក​ផល​អនុផល​ព្រៃឈើ​ឆ្លងដែន​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ គេ​ពុំ​ឃើញ​មាន​អាជ្ញាធរ រឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រុក​ស្នួល​និង កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រក្រចេះ ចេញមុខធ្វើការ​ទប់ស្កាត់​ឡើយ ដោយគេ​ឃើញ​មានតែ​សមត្ថកិច្ច​មួយចំនួន​បន្លំ​ខ្លួន​ពាក់អាវ​ស៊ីវិល​ចងអង្រឹងដេក​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ឈើ និងធ្យូង យកលុយ តាមបណ្តោយផ្លូវ​K3 និង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ចេញ​ផ្លូវ​88 ក្បែ​រផ្ទះ​លោក​ឧកញ៉ា គង់ ក្រុង ហើយចេញទៅវៀតណាមតាមច្រក​ទ្វារទ្វេភាគីជ័យ​ឃ្លាំង​តែប៉ុណ្ណោះ​។​

​ឈ្មួញ​ឈើ​និង​ធ្យូង​ខុសច្បាប់ឈ្មោះ​ស្រីមុំ (​ហៅ​ចែ​មុំ​)​និងបក្ខពួក អាចធ្វើ​សកម្ម​ភាព​ដឹក​បទល្មើស​ធ្យូង​និង​ឈើ​ខុសច្បាប់ជា​រៀងរាល់​យប់​តាមផ្លូវ​k3 និង​មួយ​ផ្នែក​ទៀត តាម​ក្រវ៉ាត់​ព្ព្រំដែនផ្លូវ88 បានដោយរលូន គឺដោយសារមានការ បើកដៃពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ជាថ្នូរការបែងចែកផលប្រយោជន៍ខុសច្បាប់។

​លោក អ៊ាម សុខ​លីម មេ​ប៉ុស្តិ៍​នគរបាល​ច្រក​ជ័យ​ឃ្លាំង បាន​ទទួលស្គាល់ថា ច្រក​ព្រំដែន​ដែល​លោក​កំពុង​គ្រប់គ្រង​នេះ​ពិតជា​មាន​បទល្មើស​ព្រៃឈើ​ទាំងនេះ​ពិតប្រាកដ​មែន។ ដោយ​លោក​បាន​អះអាង​ថា​ឈ្មូញ​ដែល​រកស៊ី​បទល្មើ​សព្រៃ​ឈើ​ឆ្លងដែន​ទាំងនេះ មានពេលខ្លះ​ពួកគេ​មិនចេះ​ដោះស្រាយ​ឲ្យ​សមត្ថកិច្ច​មួយចំនួន​នៅតាម​ផ្លូវ ទើប​បាន​រកស៊ី មិនចេះបានសុខ​។

ជាក់ស្តែង ចែ​មុំ មាន​ឡាន​ដឹក​ធ្យូង​បង្កប់​ឈើ​ខុសច្បាប់ឆ្លងដែន​ទៅលក់នៅប្រទេសវៀតណាមចំនួន​៣​គ្រឿង និង​មាន​រថយន្ត​ម៉ាក​ព្រុស​ពណ៌ស ពាក់ស្លាកលេខ 2B-2232 មួយគ្រឿង​ទៀត សម្រាប់​តាម​កាង រឺ​ហៅ​ថា បិទគូថ​និងរត់ការបិទមាត់គ្រប់សមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងតាមដងផ្លូវ។​

ពាក់ព័ន្ធករណីខាងលើនេះ លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការកងរាជអាវុធហត្ថ​ខេខេត្តក្រចេះបាន​តប​សារ​តាម Telegram ជាមួយអ្នកយកព័ត៌មានហាកដូចគ្មានការទទួល ខុសត្រូវក្នុងតួនាទី និងសាចទឹកដាក់នគរបាលការពារព្រំដែនថា​ នៅ​ច្រកទ្វា​រទ្វេភាគីកម្ពុជា​-​វៀតណាមជ័យ​ឃ្លាំង​នេះ​ មាន​បារ៉ាស់​ដែកដ៏រឹងមាំ​ហើយ ហេតុ​អ្វី​ក៏មាន​ឈ្មួញ​ដឹក​បទល្មើស​ព្រៃឈើ​ និង​ឡាន​ដឹក​ធ្យូង អាចបើ​កឆ្លងដែនចូល​ទឹកដី​វៀតណាមបាន?sic!។​

​ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើ បានសំណូមពរ​ដល់​លោក សាន្ត ប៊ុន ថា មេបញ្ជាការអាវុធហត្ថខេត្ត និងលោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ មិនគួរមើលរំលង​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ច្រកទ្វា​រព្រំដែន ជ័យ​ឃ្លាំង​”​ហៅ​ជ្រោះ​ជ្រៅ​”​នេះ​ទេ គួរតែអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិកុំឲ្យមានការជួញដូរឆ្លងដែនខុសច្បាប់៕

Close