ព័ត៌មានជាតិ

អង្គការ JICA ​ជប៉ុន ​នឹង​ផ្តើមសាងសង់​រោងចក្រ​ចម្រាញ់​ទឹក​ស្អុយ​តម្លៃ២៧លានដុល្លារនៅ​កម្ពុជា ក្នុងពេលឆាប់ៗនេះ

ពិតជាអរគុណខ្លាំងណាស់ ​អង្គការ JICA ​បាន​ប្រជុំ​ជាមួយ​ក្រុម​ការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​ហើយ ​លើ​គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ទឹក​ស្អុយ​តម្លៃ​២៧​លាន​ដុល្លារ ​នៅ​តំបន់​ជើង​ឯក ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។​លោក​សាំ ​ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា គ្រោង​សាងសង់​រោង​ចក្រ​ចម្រាញ់​ទឹកស្អុយ​ជំហាន​ទី​១ នៅ​តំបន់​ជើងឯក ខណ្ឌដង្កោ។ ​គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ២៧​លាន​ដុល្លារ​ ជា​ជំនួយ​ដែល​ផ្តល់​ជូនពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA។

បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង ដូចជា បណ្ដាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង​អណ្ដូង​លូ​គ្រប់​ប្រភេទ​​ប្រឡាយ​ចំហរ​បង្ហូរ​ទឹកភ្លៀង​ប្រឡាយ​បេតុង ​និង​ស្ថានីយ​បូម​ទឹក​ជុំ​វិញ​រាជធានី​​ចំនួន​១៤​ស្ថានីយ​ ក្នុង​នោះ​កំពុង​សាងសង់​ស្ថានីយ​ថ្មី​ចំនួន​ ៣​កន្លែង​ដែល​បង្កើន​សមត្ថភាព​បូ​ម ៣​ដង​៕

Close