ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញគ្រោងនឹងកាប់ដើមឈើទាំងអស់នៅតាមដងផ្លូវម៉ៅសេទុង ហើយដាំថ្មីឡើងវិញ

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងកា​ប់​ដើ​ម​ឈើ​ទាំ​ង​អស់នៅតាមដងផ្លូវម៉ៅសេទុងហើយដាំដើមធ្នង់ជំនួសវិញ ខណៈដែលគម្រោងកែលម្អផ្លូវថ្មើរ ជើងនៅលើផ្លូវម៉ៅសេទុងនេះចាប់ផ្តើមដំណើរការដោយចាប់ពីចំណុចស្តុបចំការមនមក​ដល់​ស្ពាន​អាកាស៥មករាដែលមានប្រវែងជាង៥គីឡូម៉ែត្រ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងនៅក្នុង​កិច្ច​ប្រជុំ​មួយ កាលពីរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញថា នេះជា​លើ​ក​ទី​៣​ហើ​យ​ដែលអាជ្ញាធររាជធានីភ្នំពេញបានធ្វើការប្រជុំដើម្បីពិភាក្សាឆ្លងគម្រោងកែលម្អ​ផ្លូវ​ថ្មើ​រ​ជើ​ង​នៅ​​លើមហាវិថីម៉ៅសេទុង។

ចំពោះគម្រោងថ្មីនេះ ឯកឧត្ដម អភិបាលរាជធានីបានបញ្ជាក់ថា និង​កា​ត់​ដើ​ម​ឈើ​ចា​ស់​ៗទាំងអស់ចោលហើយដាំជំនួសឡើងវិញ ដោយឈើធ្នង់ដែលមានទំហំប៉ុនកជើងឡើងទៅ ដើម្បីឱ្យផ្លូវនេះជាផ្លូវដ៏ល្អមានទាំងចំណតរថយន្ត មានទាំងផ្លូវថ្មើរជើង មានទាំ​ងសួ​ន​ច្បា​រ​រួ​ម​និ​ង​ផ្លូវសម្រាប់ជិះកង់ផងដែរ។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការកាប់ដើមឈើចាស់ៗចោលនេះដោ​យ​សារតែដើមឈើខាងលើមានអាយុកាលយូរឆ្នាំហើយ ដើមឈើខ្លះមានប្រហោងក្នុង ហើ​យ​តែ​ង​បង្កផលប៉ះពាល់ដល់អ្នកដំណើរដោយពេលខ្លះ បានបាក់ធ្លាក់សង្កត់​ទៅលើរថយ​ន្តបង្ក​ឱ្យ​មា​នគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ។ទន្ទឹមនិងការងារកែលម្អផ្លូវថ្មើរជើងនៅលើប​ណ្តោ​យផ្លូវនេះយើងក៏សម្រេចឱ្យមានការកាត់ដើមឈើចាស់ៗទាំងអស់នេះ ចេញជាមួ​យនឹ​ង​​កា​រ​ដាំដើមឈើ ប្រភេទធ្នង់នៅសងខាងផ្លូវនេះឡើងវិញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើគម្រោងអនុវត្ត​ផ្លូវ​ថ្មើរ​ជើង​នៅលើ​ប​ណ្ដោ​យផ្លូវនេះទទួលបានជោគជ័យនោះវាគឺជា​គំរូល្អសម្រាប់យើងយកទៅអនុវត្តនៅ​តាម​ម​ហា​​វិថីធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ដោយសារតែផ្លូវមួយចំនួនត្រូវបានប្រជាពល​រដ្ឋ​ធ្វើ​ការរំលោភយកចិញ្ចើមផ្លូវ រហូតដល់ទូកផ្លូវថែមទៀត​ដែលធ្វើឱ្យបាត់បង់សណ្ដាប់​ធ្នាប់​យ៉ាង​ខ្លាំ​ង។ចំពោះ មហាវិថីម៉ៅសេទុងខាងលើនេះ ឯកឧត្ដម ឃួង ស្រេងក៏បានជំរុញរៀប​ចំ​ផ្លូ​វ​អាទិភាពសម្រាប់រថយន្តក្រុងសាធារណៈក្រុងផងដែរ៕

Close