ព័ត៌មានជាតិ

ជំនួញធ្យូងឆ្លងដែនទៅវៀតណាម កំពុងបង្កវិនាសសកម្មព្រៃឈើចុងក្រោយនៅកម្ពុជា

ទំនាក់ការផ្សាយៈ 071 7888 346
ក្រចេះ/ ធ្យូងខុសច្បាប់កំពុងត្រូវបានក្រុមឈ្មួញសម្រុកដឹកចេញយ៉ាងគំហុកទៅលក់នៅព្រំដែនប្រទេសវៀតណាម ក្នុងភូមិសាស្ត្រទឹកដីស្រុកស្នួល ខេត្តក្រចេះជាពិសេសគឺ ច្រករបៀងកា៣តែម្តង ដោយសារមានការបើកដៃជាចំហពីសំណាក់នគរបាលច្រកទ្វារព្រំដែន ជាថ្នូរនឹងផលប្រយោជន៍ក្រៅច្បាប់ ដោយមិនខ្វល់ពីការវិនាសហិនហោចព្រៃឈើរបស់ខ្មែរឡើយ។

តាមសេចក្តីរាយការឲ្យដឹងថា មានក្រុមឈ្មួញធំៗរកសុីដឹកធ្យូងឆ្លងដែនទៅវៀតណាមជាច្រើននាក់ បានសម្រុកដឹងធ្យូងខុសច្បាប់ចេញពីទឹកដីខេត្តក្រចេះ និងខេត្តមណ្ឌលគិរី យ៉ាងគំហុក និងដោយគ្មានការទប់ស្កាត់ពីស្កាត់ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធ ទាំងតាមដងផ្លូវ និងមន្ត្រីនគរបាលស្នាក់ការច្រកទ្វារព្រំដែនកា៣ឡើយ។ក្រុមឈ្មួញទាំងនោះ សម្រុកដឹកធ្យូងទៅលក់នៅព្រំដែនប្រទេសវៀតណាមទាំងថ្ងៃទាំយប់ក្រោមក្រសែភ្នែកមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន ដែលឈរជើងតាមដងផ្លូវ និងស្នាក់ការ ចាំរាប់ក្បាលឡានយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ឯមួយចំនួនត្រូវបានក្រុ្មមឈ្មួញសុំដាក់ខែក្នុងតម្លៃ ១ពាន់ដុល្លារក្នុងរថយន្តដឹកធ្យូង១គ្រឿង ដោយមន្ត្រីទាំងនោះតម្រូវឲ្យបង់២ដងក្នុង១ខែ។

បើតាមសេចក្តីរាយការណ៍បន្តឲ្យដឹងថា គ្រាន់តែស្នាក់ការជំនាញបរិស្ថាន រថយន្តដឹកធ្យូង១គ្រឿង ត្រូវបង់៤ម៉ឺនរៀល ដោយក្រុមឈ្មួញត្រូវផ្ញើសារប្រាប់ជាមុន តែបើឈ្មួញភ្លេចផ្ញើសារប្រាប់មុន គឺគុណជាបី គឺ១២ម៉ឺនរៀលជាកំហិត។

សេចក្តីរាយការណ៍បន្តឲ្យដឹងទៀតថា មានក្រុមឈ្មួញល្បីឈ្មោះចំនួន៩នាក់ កំពុងធ្វើសកម្មភាពដឹកធ្យូងខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាក្នុងភូមិសាស្ត្រស្រុកស្នួលខេត្តក្រចេះជារៀងរាល់ថ្ងៃ ដោយដឹកចេញតាមច្រកកា៣ដូចជា:
១- លោក យ៉ានឃួនមុន្នី ២ឡាន
២- លោក យុិន ១ឡាន
៣- លោក ក្តី     ១ឡាន
៤- លោក រ៉ន ៤ ឡាន  
៥-លោក យ៉ន ៣ឡាន
៦-លោក ម៉ាប់ ៤ ឡាន
៧-លោក ណាន ២ ឡាន
៨- ចែនី ២ឡាន
៩- ចែ រ៉ន ២ឡាន ។

សកម្មភាពកាប់កូនឈើគ្រប់ប្រភេទដុតធ្វើធ្យូង និងយកដីព្រៃរដ្ឋធ្វើកម្មសិទ្ធិដោយខុសច្បាប់នេះ បានបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរដល់ព្រៃឈើក្នុងតំបន់ការពារនិងអភិរក្សបរិស្ថានរបស់កម្ពុជាចុងក្រោយ។ ហេតុនេះហើយទើបរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានមានការនាំធ្យូងចេញទៅក្រៅប្រទេសឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្នួលខេត្តក្រចេះ និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី សំណូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេសគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធនធម្មជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុហត្ថលើផ្ទៃប្រទេស មេត្តាបើកការពិនិត្យស្រាវជ្រាវ ដើម្បីជួយទប់ស្កាត់និងបង្រ្កាបការនាំធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ដែលកំពុងកើតមានយ៉ាងគំហុកនេះផង ដើម្បីជួយការពារដល់សម្បត្តិធនធានធម្មជាតិព្រៃឈើចុងក្រោយរបស់ខ្មែរយើង៕

Close