ព័ត៌មានជាតិ

ប្រជាពលរដ្ឋរួមទាំងព្រះសង្ឃ ពិសេសអាជ្ញាធរ ថ្លែងអំណរអរគុណ ចំពោះលោកជំទាវឧកញ៉ាហេង វ៉េងហ៊ាង ដែលបានស្ថាបនាផ្លូវបេតុងអាមេមួយខ្សែរ រួចរាល់ជាស្ថាពរ នៅក្នុងឃុំព្រែកដំបូក

កំពង់ចាម៖នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ដល់រដូវកាលបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំខាលចត្វាស័ក ព,ស២៥៦៦ បានចូលមកដល់ហើយ ។ប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃពិសេសអាជ្ញាធរឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានសេចក្តីសោមនស្សរីករាយជាទីបំផុត ចំពោះសណ្តានចិត្តសទ្ធាជ្រះថ្លា របស់លោកជុំទាវឧកញ៉ាហេង វ៉េងហ៊ាង ដែលបានចំណាយធនធានផ្ទាល់ ខ្លួនរាប់ម៉ឺនដុល្លារ ដើម្ប
កសាងផ្លូវបេតុងអាមេមួយខ្សែ ទុកជាចំណងដៃដល់ប្រជាពលរដ្ឋ នៅក្នុងភូមិផ្ទះវាល និងភូមិតាមល់។

លោកផលវ៉ុន មេឃុំព្រែកដំបូក បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា? ផ្លូវបេតុងអាមេមួយខ្សែ ចាប់ពីចំណុចភូមិផ្ទះវាល ដល់ចំណុចភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានប្រវែងបណ្តោយ៥៧៦ម៉ែត្រ,ទទឹង០៦ម៉ែត្រ,កម្រាស់១តឹកកន្លះ សរុបជាម៉ែត្រការ៉េចំនួន៣៤៥៨ ម៉ែត្រការ៉េ គឺជាស្ថាដៃដឹកនាំការកសាង ដោយលោកជំទាវឧកញ៉ាហេង វ៉េងហ៊ាង ដោយចំណាយថវិកាសរុបជាង១២ម៉ឺនដុល្លារអាមេរិក។

លោកផលវ៉ុន បានបញ្ជាក់បន្ថែមទៀតថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកជំទាវឧកញ៉ាហេង វ៉េងហ៊ាង បានកសាងផ្លូវបេតុងអាមេ នៅចំណុចភូមិផ្ទះវាល និងភូមិតាមល់ ដោយកន្លងមកលោកជំទាវ បានកសាងផ្លូវបេតុង និងសមិទ្ធផលនានាផ្នែកពុទ្ធចក្រ យ៉ាងច្រើនស្អេកស្កះ នៅក្នុងវត្តកោះកែវ និងវត្តប្រាសាទបតី យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទុកជាទីសក្ការ:ទៅថ្ងៃខាងមុខ។

ដោយឡែក ព្រះសង្ឃគ្រប់អង្គ រួមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងឃុំព្រែកដំបូកទាំងមូល សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោកជំទាវឧកញ៉ា ហេង វ៉េងហ៊ាង ដែលបានកសាងផ្លូវបេតុងអាមេមួយខ្សែជូនពួកគាត់សម្រាប់ធ្វើដំណើរទៅមក ដើម្បីប្រកបកិច្ចការងារលក់ដូរចិញ្ចឹមជីវិតប្រចាំថ្ងៃ៕






Close