ព័ត៌មានជាតិ

ស្នងការរងខេត្តកណ្ដាលលោក ស្រេង សុខា ហ៊ានចាយលុយសរុបជិតកន្លះលានដុល្លារអា មេរិក សង្ស័យបានពីជំនួញគ្រឿងញៀន?

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
ការការភ្ញាក់ផ្អើលមួយថ្មីទៀត បានផ្ដើមចេញពី ​លោក​ឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ បាន​ភ្ជាប់​ពាក្យ​ជាមួយ​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ ​នៅ​ក្នុង​តំបន់​អ្នក​លឿង​ ត្រើយ​ខាង​កើត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​(១)​ ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​​ កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ម្សិល​មិញ​នេះ ​ដោយ​ការ​ភ្ជាប់​ពាក្យ​​នេះ ​លោក​បាន​ស្នើ​ឲ្យ​មន្ត្រី​ប៉ូលិស​ស្ទើរ​តែ​១​ស្រុក​ពាមរ​ក៏​មក​ការពារ​នៅ​ក្នុង​ពិធី​នេះ​ផង​​​ដែរ។

ក្នុង​នោះ​ដែរ លោក​ស្នងការ​រង​បាន​ជូន​ថ្លៃទឹក ដោះចំនួន១០០.០០០​ដុល្លារ(​ដប់​ម៉ឺន​ដុល្លារ)​ ព្រមទាំង​រថយន្ត​លិច​ស៊ីស​៥៧០​ ដ៏​ថ្មី​សន្លាង​១​គ្រឿង​ ដែល​មាន​តម្លៃ​ដល់​ទៅ​២២០.០០០ដុល្លារ​(​ម្ភៃ​ម៉ឺន​ដុល្លារ​)​ថែមទៀត។

គួរ​រម្លឹក​ផង​ដែរ​ថា កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៨ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ ការិយាល័យ​ក​៨ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការ​ខេត្ត​កណ្តាល និង​កម្លាំង​នគរបាល​អធិការ​ក្រុង​តាខ្មៅ បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ក្ននៅក្នុងផ្ទះសំណាក់របស់លោកស្នងការរងរូនេះ ដោយ​ឃាត់​ខ្លួន​មនុស្ស​ប្រុស/ស្រី ជា​មុខសញ្ញា​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ជាច្រើន​នាក់​ រួម​នឹង​ថ្នាំញៀន​ជាច្រើន។ មិនបាន​ប៉ុន្មាន​ខែ​ផង​ ស្ងាត់ៗ ស្រាប់តែ ​លោក​ស្នងការ​រង​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ ដោយ​ភ្ជាប់​ពាក្យ​ជាមួយ​ក្មេង​ស្រី​ស្រស់​ស្អាត ​ជាមួយ​នឹង​ការ​ជូន​ថ្លៃ​ទឹកដោះ​ដូច​ការ​រៀង​រាប់​ខាង​លើ បង្ក​ការ​ភ្ញាក់ផ្អើល​អស់​មហាជន​ទូទាំង​ខេត្ត​ព្រៃវែង។

ពិធី​ភ្ជាប់​ពាក្យ​ លោក​ឧត្ដមសេនីយ៍​ត្រី ស្រេង សុខា ស្នងការ​រង​នគរបាល​ខេត្ត​កណ្តាល បាន​ធ្វើឲ្យ​មហាជន​ និង​អ្នកជិតខាង បាន​លាន់មាត់ និង​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​ថា លោក​ស្នងការ​រង​រូបនេះ​ អីក៏មានទ្រព្យសម្បត្តិច្រើន យ៉ាងនេះ ឬ​ការ​ភ្ជាប់​ពាក្យ​នេះ​លោក​ចង់​បង្ហាញ​មហាជនថា លោក​ជា​អ្នកមាន​ទ្រព្យ និង​លុយ កាក់ច្រើន ជាង​លោក​ស្នងការ​រង​ដទៃ​ៗ​ទៀត​នៅកម្ពុជាមែន​ទេ?។

ក្រៅពីចង់បង្អួតមហាជនថា លោកហ៊ានចាយលុយនិងឡានតម្លៃសរុបជិតកន្លះលានដុល្លារជូនថ្លៃទឹកដោះដល់ស្ត្រីវ័យក្មេងដែលខ្លួនស្រលាញ់នោះ លោកស្នងការរងរូបនេះក៏ល្បីឈ្មោះខាងមានស្រីច្រើនផងដែរ ដោយថាស្រ្តីវ័យក្មេងរូបនេះគឺជាស្រ្តីទីបួនហើយ ដែលលោក ស្រេង សុខា ដណ្តឹងហើយរៀបការនិងបានលែងលះជាបន្តបន្ទាប់អស់បីនាក់ហើយដែរ។

បន្ថែមលើនេះ លោក ស្រេង សុខា នៅបានបង្អួតចិញ្ចៀនពេជ្រនិងខ្សែក្រវ៉ាត់មាសដាំពេជ្រតម្លៃរាប់សែនដុល្លារ ជាមួយឯកសណ្ឋាននគរ បាលជាតិ ខុសវិន័យច្បាប់ជាមន្ត្រីយុត្តិធម៌ទៀត ផង ហើយដែលទ្រព្យសម្បត្តិទាំងនេះត្រូវបានគេសង្ស័យថា បានពីរបរបើកផ្ទះសំណាក់ជួួញដូរគ្រឿងញៀនផងក៏ថាបាន ដែលអង្គភាពប្រឆាំងអំពើពុករលួយមិនគួរមើលរំលងឡើយ៕

Close