ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តមណ្ឌលគិរី ចុះសួរសុខ ទុក្ខកម្លាំងនគរបាលការពារព្រំដែន វរសេនាតូចលេខ៣០៣
ស្នងការនគរបាលខេត្តមណ្ឌលគិរី ចុះសួរសុខ ទុក្ខកម្លាំងនគរបាលការពារព្រំដែន វរសេនាតូចលេខ៣០៣
ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
មណ្ឌលគិរី៖ នៅរសៀលថ្ងៃអង្គារ ៧រោច
ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនី យ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងសហការី បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងសំណេះសំណាល ដល់កងកម្លាំងនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៣០៣ ។ នៅក្នុងពិធីនេះដែរមានការចូលរួមពី លោកស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងផ្នែក និងមន្ត្រីទាំងអស់ក្នុងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ០៦ប៉ុស្តិ៍ផងដែរ ។ ស្ថិតក្នុងឱកាសនោះដែរលោកឧត្តមសេ នីយ៍ស្នងការ បានធ្វើការណែនាំដល់កងកម្លាំងនគរបាលទាំងអស់ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ អំពីរបៀបរបបធ្វើការងាររដ្ឋបាលប្រចាំថ្ងៃ និងត្រូវគោរពអោយបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំង នគរបាលជាតិលេខ ០០៦ បបជ ។ ព្រមទាំងជម្រុញអោយកងកម្លាំងយើង យកចិត្តទុកដាក់ក្នុងការអនុវត្ត ការងារប្រចាំថ្ងៃអោយបានល្អប្រសើរ ជាពិសេសធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន, ការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនអោយបានគង់វង្ស និងមានកិច្ចសហ ប្រតិបត្តិការល្អជាមួយភាគីជាមិត្ត ដើម្បីកសាងតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍ៕