អន្តរជាតិ

លោក ហ៊ុន សែន បង្ហើប​ថា ​មាន​មនុស្ស​ចំនួន ១២ រូប​ទៀត​ដែល​នឹងត្រូវ​ដោះលែង​ពី​ពន្ធនាគារ​

មាន​មនុស្ស​ចំនួន ១២ នាក់​ទៀត នឹង​ត្រូវ​ដោះ​លែង​ចេញពី​ពន្ធនាគារ​នៅពេល​ខាងមុខនេះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​ពិធី​ជួប​ក្រុមកម្មករ​នៅ​ព្រឹកមិញ​នេះ ឯស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

លោក ហ៊ុន សែនបាន​មានប្រសាសន៍ថា​៖ “​ប្រសិនបើ​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​មាន​ការសណ្តោសប្រណី​ណាមួយ​ជូនទៅ​អ្នក​ដែល​ជាប់ ទោសទណ្ឌ​សូមកុំ​និយាយ​ពាក្យ​ថា​នេះ​បានមក​ដោយសារតែ​ការ គាបសង្កត់​របស់​ប​រទេស​ឲ្យ​សោះ ។ ខ្ញុំ​ចង់​ធ្វើការ​លើកលែងទោស​ទ្រង់ទ្រាយ​ធំ​នៅ ពេលខាងមុខ​មិនមែន​គ្រាន់តែ​មនុស្ស​ប៉ុន្មាន​នាក់​ទេ។ប៉ុន្តែ​ខ្ញុំ​មាន​គោលដៅ​ថា​រដូវ​បុណ្យ​ភ្ជុំឬ រដូវ​បុណ្យអុំទូក និង រដូវ​បុណ្យ​ឯករាជ្យ​នៅពេលខាងមុខ “​។​

“​ឆ្នាំនេះ​យើង​អាច​ដំណើរការ​លើកលែងទោស​ដល់​ពលរដ្ឋ​ដែល​ជាប់ពន្ធនាគារ​ច្រើន​ដើម្បី​អាច​ឲ្យ​ពួកគេចេញមក​ធ្វើការ​កែប្រែ​ខ្លួន​ជាថ្មី​ឡើងវិញ ។ ក៏ប៉ុន្តែ​សុំ​កុំ​ឲ្យ​មាន​អ្នក​បន្ត​និយាយថា​ការដោះលែង​នេះ​ដោយសារតែ​ការកៀបសង្កត់​ពី​បរទេស​ឲ្យ​សោះ​ខ្ញុំ​ស្អប់ ណាស់ “​។

លោកនាយករដ្ឋមន្រ្តី​បាន​​បង្ហើប​ឲ្យ​ដឹង​ទៀតថា​ រាជរដ្ឋាភិបាល​មាន​គម្រោង​លើកលែងទោស​ចំពោះ​មនុស្ស​១២​នាក់​ជ្សេ​ង​ទៀត​ដែល​អ្នក​ទាំងអស់​នោះបាន​ ធ្វើលិខិត​សុំទោស​រាជរដ្ឋាភិបាល​រួចហើយ ​។ ប៉ុន្តែ​ប្រសិន​ជាមាន​អ្នក​ណាមួយ​និយាយថា “​ខ្ញុំ​ត្រូវ​រង​ការគាបសង្កត់​ពី​អន្តរជាតិ​ទើប​ដោះលែង​នោះ​ខ្ញុំ​នឹង រក្សាទុក​អ្នក​ទាំងនោះ​នៅ​ក្នុ​ងេ​ពន្ធនាគារ​បន្តទៀត ។ ដើម្បី​ទុក​ឲ្យ​អ្នក​ដែល​ជាប់ទោស​នោះ​ធ្វើការ​ថ្កោលទោស​ចំពោះ​អ្នក​ដែល​និយាយថា​បរទេស​កៀប សង្កត់ កម្ពុជា​ទើបបានជា​សម្ដេច​ហ៊ុនសែន​ដោះលែង៕

Close