សេដ្ឋកិច្ច
លោក យី ថុលមេគយច្រកទ្វារអន្តរជាតិ ព្រែកចាកបើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេច ពន្ធនិងប្រើ អំណាចគាបយកលុយ ពីអាជីវករតូចតាច
- លោក យី ថុលមេគយច្រកទ្វារអន្តរជាតិ ព្រែកចាកបើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេច ពន្ធនិងប្រើ អំណាចគាបយកលុយ ពីអាជីវករតូចតាច
ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
លោក យី ថុលមេគយច្រកទ្វារអន្តរជាតិ ព្រែកចាកស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដែលទើបឡើងកាន់តំណែងកាលពីពេលថ្មីៗនេះ បានឃុបឃិតបើក ដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើន ឡើងៗ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ព្រមទាំងប្រើអំណាចគាបសង្កត់ យកលុយពីក្រុមអាជីវករតូចតាចដែលរកស៊ីនាំចូលទំនិញ កំប៉ិកកំប៉ុកពីវៀតណាមទៀតផង។ មិនតែប៉ុណ្ណោះលោក យី ថុលថែមទាំងបញ្ជាឲ្យលោក រស់ សាត អនុប្រធានស្នាក់ការព្រមទាំងបក្ខពួក២នាក់ទៀត ពិនិត្យមើលឡើងវិញចំពោះការនាំចូលនាំ ចេញទំនិញគ្រប់ប្រភេទ។
សេចក្ដីរាយការណ៍នានា បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក កំពុងប្រើអំណាចគាបយកលុយពីអាជីវករតូចតាចតាមរបៀបពុករលួយយ៉ាងកំរោល។ ផ្ទុយទៅវិញលោក យី ថុល ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍យកមក បែងចែកបក្ខពួកខ្លួន។
សេចក្ដីរាយការណ៍បាន ឲ្យដឹងបន្ថែមថា គ្រាន់តែទទួលបានតំណែងជាប្រធានការិយាល័យគយច្រកព្រែកចាក មិនទាន់បានមួយខែផងស្រាប់តែលោក យី ថុល ប្រើតួនាទីនិងអំណាចប្រមូលលុយតាម របៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់មិនតែប៉ុណ្ណោះលោក យី ថុល បានចាត់តាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យគាបយកលុយពីក្រុមឈ្មួញនាំចូលនាំចេញទំនិញតាម ច្រកព្រែកចាក យ៉ាងគឃ្លើន។
ប្រភពបានឲ្យដឹងបន្តថា ក្រោយពេលឡើងកាន់តំណែងជាមេគយច្រក ព្រែកចាកភ្លាមលោក យី ថុល បានបញ្ជាឲ្យលោក រស់ សាត ដែលជាអនុប្រធានស្នាក់ការ ព្រមទាំងបក្ខពួក២នាក់ទៀតពិនិត្យមើលឡើង វិញចំពោះការនាំចូលនាំចេញ ទំនិញគ្រប់ប្រភេទនៅច្រកទ្វារអន្តរជាតិព្រែកចាក។ ក្រោយពេលទទួលបញ្ជានេះលោក រស់ សាត និងបក្ខពួកបានរឹតបន្តឹងគាបយកលុយពីក្រុម ឈ្មួញនាំចូលនាំចេញ ទំនិញតាមច្រកព្រែកចាកយ៉ាងកំរោលតែម្តង ហើយលោក យី ថុល បានឃុបឃិតឲ្យឈ្មួញធំៗបន្តនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិព្រែកចាក គឺបង់ពន្ធត្រឹមតែ៣០ភាគរយទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺលោក យី ថុល ឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយឈ្មួញ យ៉ាងសុខស្រួល។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរ ដល់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ពិនិត្យឡើងវិញជា បន្ទាន់ហើយចាត់វិធានការទប់ស្កាត់អំពើពុករលួយច្រើនបែបច្រើន យ៉ាងរបស់លោក យី ថុល ព្រមទាំងបក្ខពួកខ្លះៗផងព្រោះឡើងកាន់តំណែង មិនទាន់មួយខែស្រួលបួលផង បែរជាលោក យី ថុល និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាម ច្រើនរូបភាពដោយគ្មាន ខ្លាចក្រែងអ្វីទាំងអស់។
ពាក់ព័ន្ធករណីនេះ គេហទំព័រ ពន្លឺខ្មែរ មិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោក យី ថុលមេគយច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាចខេត្តកំពត បាននៅឡើយទេ៕