សេដ្ឋកិច្ច

អ្នក​ជិះរថយន្ត​ក្រុង និង​កាណូត​របស់​រដ្ឋបាល​រាជធានី អាច​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច

រដ្ឋបាល​រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី២៣ ខែ​សីហា ២០១៨ ម្សិលមិញ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នារវាង​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​រាជធានីភ្នំពេញ ( City Bus ) និង​ធនាគារ អេស៊ីលីដា ភិអិលស៊ី ស្ដី​ពី​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដាយូនិធី​ទាន់ចិត្ត ( QR Code ) សម្រាប់​ប្រតិបត្តិការ​បង់​កម្រៃ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង និង​កាណូត។

ការ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នា​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ជា​អ្នកនិយម​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងការ​ប្រើប្រាស់​សេវា​ទូទាត់​ជា​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​វិញ៕

Close