ព័ត៌មានជាតិ

ទីបំផុត! អភិបាលក្រុងភ្នំពេញ លោក ឃួងស្រេង បានគាំទ្រទាំងសកម្មភាពនិងផ្នែកច្បាប់ដល់យុវជនសំរាម

ប្រិយមិត្ដបានដឹងហើយ ចំពោះយុវជនមួយក្រុម ដែលមានលោក សាន្ដ ដារ៉ាវីត ជាប្រធានបានផ្ដួចផ្ដើមគំនិត ក្នុងការប្រមូលសំរាម នៅម្ដុំប្រឡាយលូ បឹងត្របែក ដើម្បីកែប្រែសោភ័ណ្ឌភាពទីក្រុងភ្នំពេញ អោយមានសម្រស់កាន់តែស្អាត ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការចាប់អារម្មណ៏នឹងគាំទ្រដ៏ក្រុមរបស់លោកជាខ្លាំង។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក យុវជនសំរាម របស់លោក សាន្ដ ដារ៉ាវីត បានសរសេរប្រាប់ឱ្យដឹងពីដំណឹងល្អមួយឲ្យដឹងថា៖”ពត៌មានដែលបងប្អូនរង់ចាំបានមកដល់ហើយ !!
លោកអភិបាលក្រុងភ្នំពេញ លោកពូ ឃួងស្រេង បានយល់ព្រមអោយយុវជនយើងរួមដៃសហការណ៍គ្នាជាមួយលោកអភិបាលខណ្ឌចំការមន ថេង សុថុល ធ្វើអោយខណ្ឌចំការមនក្លាយជាខណ្ឌគំរូ។

ក្រៅពីគាំទ្រផ្នែកច្បាប់ ឯកឧត្តមបានមានប្រសាសន៍ថា នឹងជួយឧត្ថម អង្ករ និង កញ្ចប់ថវិការសំរាប់ធ្វើបេសកកម្ម និង យុទ្ធនាការផ្សេងៗ។ សូមអរគុណដល់ លោកអភិបាលក្រុង ដែលបានគាំទ្រសកម្មភាពក្រុមយើង។ យើងខ្ញុំសន្យាថានឹង ដឹកនាំក្រុមសម្រេចអោយបាននូវភារៈកិច្ចទាំងឡាយ ដោយមិនប្រើកញ្ចប់ថវិកាជាតិខ្ចះខ្ជាយឡើយ”៕

Close