សង្គម

រដ្ឋមន្ត្រីបរិស្ថានស្នើអភិបាលខេត្តឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើ ប្រាស់ ដីធ្លី លិខិតទិញលក់ដីរដ្ឋ

ភ្នំពេញ ÷ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានធ្វើលិខិតជម្រាបជូនទៅអភិបាល នៃគណៈអភិបាលខេត្ត ស្នើសុំអន្តរាគមន៍ចា ត់វិធានការ ឱ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះ ហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិពាក្យ ស្នើសុំកាន់កាប់ប្រើប្រាស់ ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារ ធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជម្រាបជូនអភិបាល នៃគណៈអភិ បាលខេត្តជ្រាបថា នាពេលថ្មីៗនេះក្រសួងបរិស្ថាន បានពិនិត្យឃើញថា រដ្ឋបាល ឃុំសង្កាត់ មួយចំនួននៅតែបន្ត ធ្វើការចុះ ហត្ថលេខា បញ្ជាក់ទទួលស្គាល់នៅលើ លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅលើដីដែលបាន កាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ ដែលទង្វើទាំងនេះជាអំពើផ្ទុយនឹងច្បាប់។

ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ និងបដិសេធចោលនូវ អា នុភាពនានារបស់ឯកសារ ខាងលើ ក្រសួងបរិស្ថាន ស្នើសុំអភិ បាលនៃគណៈអភិបាលខេត្ត មេត្តាចាត់ វិធានការមួយចំនួនជា បន្ទាន់ ដូចខាងក្រោម៖

១. បដិសេធ និងមោឃភាព រាល់លិខិត និងឯកសារ ទាំងឡា យណា ដែលមានការពាក់ព័ន្ធទៅនឹងការកាន់កាប់ និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និង របៀងអភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ សង្កាត់ បានចុះ ហត្ថលេខា បញ្ជាក់នាពេលកន្លងមក។

២. សូមណែនាំទៅរដ្ឋបាលឃុំ សង្កាត់ ឱ្យបញ្ឈប់រាល់ការ ចុះ ហត្ថលេខា បញ្ជាក់លើលិខិត ផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់ បង្ហា ញទីតាំងដី ជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារ ធម្ម ជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន។

៣. ផ្តល់កិច្ចសហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ចំពោះរដ្ឋបាលឃុំ សង្កាត់ ណាដែលនៅតែបន្តចុះហត្ថ លេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិឬពាក្យស្នើសុំកាន់កាប់ប្រើ ប្រាស់ដីធ្លី ជាអាទិ៍ នៅលើដី ដែលបានកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចគ្រប់ គ្រងរបស់រដ្ឋបាលខេត្ត៕

Close