សង្គម

អាជ្ញាធរខេត្តកំពង់ស្ពឺ បានត្រៀមអាគារសរុប ២៤ អាគារ ដែលមានសមត្ថភាព អាចផ្ទុកអ្នកជំងឺកូវីដ-១៩បានប្រមាណ ១០០នាក់

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៩ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ឃុំ ភូមិចុះត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលបងប្អូនដែលកើតជំងឺ covid 19។

ទីតាំងនេះស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាសំណង់របស់អ្នកបច្ចេកទេសសាងសង់ទំនប់តាសាលជនជាតិឥណ្ឌា មានផ្ទៃដី ១០ ហិកតា មានអាគារសរុប ២៤ អាគារ ដែលមានសមត្ថភាព អាចផ្ទុកអ្នកជំងឺបានប្រហាក់ប្រហែល ១០០នាក់។ ឯកឧត្តមអភិបាលខេត្ត រំពឹងថាពុកម៉ែបងប្អូនមាមីងកូនក្មួយនឹងមិនចង់ទៅនៅក្នុងអាគារដែលរដ្ឋបាលខេត្តបានរៀបចំខាងលើនេះទេ៕

Close