សង្គម

ឯកឧត្ដមឃួង ស្រេង បញ្ជាឱ្យពិនិត្យលើម្ហូបអាហារ ឬសម្ភារៈបញ្ជូនឱ្យអ្នកធ្វើចត្តាឡីស័កដែលអាចមានបង្កប់គ្រឿងញៀន

កាលពីល្ងាច​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២១​ម្សិលមិញនេះ​ ពី​ទីបញ្ជាការ​ស្រាល​រដ្ឋបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ដាច់ខាត​ឱ្យ​អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉្មត់ចត់ ដើម្បី​ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មានការ​នាំ​ចូល​គ្រឿ ង ញៀ ន ដោយ​បង្កប់​នៅ​ក្នុង​អាហារ ឬ​សម្ភារៈ​ផ្សេង​ៗ​ទៅ​ក្នុង​អគារ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់​ថា «​សូម​ជម្រាប​មក​លោក​-​លោកស្រី អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បណ្តា​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក (Lockdown) ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​នីមួយ​ៗ ដោយ​សហការ​ជាមួយ​ម្ចាស់​ទីតាំង​ឬ​រដ្ឋបាល​នៃ​អគារ​ត្រូវ Lockdown នីមួយ​ៗ ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខាងក្នុង​អគារ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ផ្តល់​អាហារូបត្ថម្ភ និង​បញ្ហា​ជំងឺ​ឈឺ​ស្កាត់​ផ្សេង​ៗ​របស់​ពួក​គាត់​»​។

ឯកឧត្តម បាន​បន្ត​ថា ជាមួយ​គ្នា​នេះ លោក​-​លោកស្រី ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉្មត់ចត់ ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មានការ​នាំ​ចូល​គ្រឿងញៀន ដោយ​បង្កប់​នៅ​ក្នុង​អាហារ រឺ​សម្ភារៈ​ផ្សេង​ៗ​ទៅ​ក្នុង​អគារ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សូម​អនុវត្ត​ការងារ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

Close