សង្គម

នគរបាលខេត្តកោះកុងស្ទាក់ចាប់ជនជាតិចិន៤នាក់ ខែ្មរ២នាក់ ដកហូតទូរស័ព្ទដៃជិត៣០០គ្រឿង និងវត្ថុតាងផ្សេងទៀត លើផ្ទៃសមុទ្រ

ខេត្តកោះកុង៖ ជនជាតិចិន៤នាក់ និងអ្នកបើកបរចំនួន២នាក់ ជនជាតិខ្មែរ ដែលលួចធ្វើដំណើរ តាមអូព័រ១គ្រឿង ពីខេត្តព្រះសីហនុ ទៅខេត្តកោះកុង ត្រូវបានកម្លាំងនគរបាលព្រំដែនទឹក ប្រចាំប៉ុស្តិ៍កោះម្នាស់ ដេញមកដល់ចំណុចផែពយជប៉ុន ស្រុកគីរីសាគរ ក៏ឃាត់បាននាំមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧ និ៤០នាទី។

សមត្ថកិច្ចបានឲ្យដឹងថា ជនថ្លើមធំទាំងនោះ ទី១-ឈ្មោះ DING RUI ជនជាតិចិន អាយុ២២ឆ្នាំ, ទី-ឈ្មោះ FANG LIUHONG ជនជាតិចិន អាយុ២៨ឆ្នាំ, ទី-ឈ្មោះ XU QUNBAO ជនជាតិចិន អាយុ៣៤ឆ្នាំ, ទី៤-ឈ្មោះ LIG DAN ជនជាតិចិន អាយុ២៩ឆ្នាំ, ទី៥-ឈ្មោះ ឌុល ការីម ជនជាតិខ្មែរ អាយុ៣២ឆ្នាំ, ទី៦-ឈ្មោះ លី វណ្ណា ជនជនជាតិខ្មែរ អាយុ៤០ឆ្នាំ។

សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនោះ ដកហូតទូរស័ព្ទ អាយហ្វូនស៊ិច(iphone6) ចំនួន២៧០គ្រឿង, ខ្សែរសាកថ្ម ចំនួន១៧៥ខ្សែរ, ព្រីភ្លើងចំនួន៤ដុំ។ បច្ចុប្បន្នជនទាំងចំនួន០៦នាក់ យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពភ្ញីមាស។ រីឯវត្ថុតាងត្រូវផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដកហូតយកទៅ ស្នងការដ្ឋាននគរបាលខេត្តកោះកុង។ ចំណែកអូប័រ០១គ្រឿង ដែលជាមធ្យោបាយ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Close