អន្តរជាតិ

មេទ័ពជាន់ខ្ពស់ អ៊ីរ៉ង​ មួយរូបរត់ចោលជួ​រ ​ភៀសខ្លួនទៅកាន់ប្រទេសជិតខាង​

មេទ័ព អ៊ីរ៉ង់​លោក​ Ali Nasiri ជាមន្ត្រីក្នុងជួរ​កងទ័ពប្រតិកម្មរហ័ស ក្នុងជួរកងទ័ពបដិវត្តន៍ប្រជាជនអ៊ីរ៉ង់ បានភៀសខ្លួនចេញពីប្រទេស សុំភៀសខ្លួននយោបាយនៅស្ថានទូតអាមេរិក ប្រចាំប្រទេស មួយក្នុងតំបន់ឈូងសមុទ្រ (តែមិនបញ្ជាក់ថាប្រទេសណាឡើយ)

ប្រភពព័ត៌មានបានផ្សាយថា មន្ត្រីដែល រត់ចេញពីប្រទេស អ៊ីរ៉ង់នោះ បាននាំ​ឯកសារសំខាន់ៗជាច្រើន ជាប់ពាក់ព័ន្ធនិង សកម្មភាពយោធារបស់អ៊ីរ៉ង់ ។សារព័ត៌មាន Washington Free Beacon បានផ្សាយថា បានផ្សាយថា លោក​ Nasiri ​ពិតជាភៀសខ្លួនទៅកាន់ស្ថានទូតអាមេរិក នៅប្រទេសជិតខាងអ៊ីរ៉ង់។

សកម្មភាពខាងលើ បានបង្ករក្តីបារម្ភយ៉ាងខ្លាំង ក្នុងពេលដែលទំនាក់ទំនងអាមេរិក អ៊ីស្រាអែល ជាមួយអីរ៉ង់កាន់តែអាក្រក់ទៅៗ ។ អ៊ីរ៉ង់និងអ៊ីស្រាអែល​អាចផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំគ្រប់ពេលវេលា ។ ជាមួយនឹងការរត់ចោលជួ​ ជាមួយនិងឯកសាសម្ងាត់ស្តីពីយោធា​នោះ ទាហានអ៊ីរ៉ង អាចនឹងប្រឈមគ្រោះថ្នាក់ ក៏ដូចជាទីតាំងសព្វាវុធរបស់អ៊ីរ៉ង់​អាចរងការវាយប្រហារកម្ទេចជាមិនខាន​។

នៅពេលនេះដែរ ទីក្រុងវ៉ាស៊ីនតោន​នឹងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ចំពេល១ឆ្នាំដែលលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀង បរមាណូជាមួយអ៊ីរ៉ង់ នៅខែឧសភា ។ នៅពេលនេះសភាអ៊ីរ៉ង់ បានអនុម័តច្បាប់ ប្រឆាំង នឹងការដាក់ទណ្ឌកម្មរបស់អាមេរិក​។

នៅក្នុងច្បាប់ថ្មីដែលបានអនុម័ត រដ្ឋាភិបាលអ៊ីរ៉ង់ នឹង ធ្វើសកម្មភាព ដើម្បីប្រឆាំងរាល់ការគំរាមកំហែង ដល់សន្តិសុខជាតិ អ៊ីរ៉ង់ ។រដ្ឋាភិបាលនិងយោធាអ៊ីរ៉ង ត្រូវតែរារាំងចេតនាអាក្រក់ របស់ អាមេរិក បំផ្លាញផលប្រយោជន៍អ៊ីរ៉ង ។

ជាមួយគ្នានេះសភាអ៊ីរ៉ង់ ក៏បានសម្រេច ដាក់ ទីបញ្ជាការ អាមេរិក CENTCOM ​ហើយ​ទាហាននៅក្នុង ទីបញ្ជាការនេះ ជាក្រុមភេរវកម្មបរទេស​។

ក្រៅពីនេះ ទីក្រុងតេអេរ៉ង់ បានត្រៀមរៀបចំរួច ជាស្រេច សម្រាប់ទប់ទល់ នឹងច្បាប់ហានបណ្តាប្រទេសទិញប្រេងពីអ៊ីរ៉ង ។ជាមួយគ្នានោះកម្លាំង ការពារបដិវត្តន៍ បានធ្វើការ គំរាមជាថ្មីថា នឹងបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។
សារព័ត៌ Tasnim បានដកស្រង់ ប្រភពក្រសួងធនធានប្រេងអ៊ីរ៉ង់មួយ ដែលមិនប្រាប់ឈ្មោះ បានបញ្ជាក់ថាសហរដ្ឋអាមេរិក នឹងបរាជ័យ ក្នុងការកាត់ផ្តាច់ការនាំចេញប្រេងអ៊ីរ៉ង់ឲ្យដល់កម្រិតសូន្យ៕

Close