ព័ត៌មានជាតិ

បង្ក្រាបទីតាំងក្លឹបMAIAMI ឃាត់ខ្លួនស្រីប្រុស៥៧នាក់ មានចិន១៤នាក់​ពាក់ព័ន្ធគ្រឿងញៀន

កម្លាំងនគរបាល​រាជធានីភ្នំពេញ ដឹកនាំដោយលោក​ឯកឧត្តម​ ឧមត្តមសេនីយ៍​ ស​ ថេត​ ស្នងការ​នគរបាល​រាជធានី បានដឹកនាំ​កម្លាំងបេីកប្រតិបត្តិការ​ចុះបង្ក្រាប​ស្ងាត់ៗទាំង​យប់អធ្រាត្រ​ទីតាំងក្លឹប​កម្សាន្តយីហោ​ “ម៉ៃ​អាមី​ MAIAMI” កាលពីវេលា​ម៉ោង០២ទាបភ្លឺ​ ឈានចូលថ្ងៃ​ព្រហស្បត្តិ៍​ ទី១១​ ខែមេសា ​ឆ្នាំ២០១៩​នេះ នៅតាម​បណ្តោយ​ផ្លូវ៣៦០​ (ទល់មុខ​ស្ថានីយ៍​ទូរទស្សន៍អប្សរា) ស្ថិតក្នុង​សង្កាត់បឹង​កេងកងទី១​ ខណ្ឌចំការមន​ ភ្នំពេញ។

ដោយឡោមព័ទ្ធ​បិទផ្លូវ​ចេញចូល (មិនអនុញ្ញាត​ឲ្យបុគ្គល​ណាម្នាក់ចេញ ឬចូល​បានឡេីយ ក្នុងអំឡុងពេល​បេីក​ប្រតិបត្តិការ​នេះ) ជាក់​ស្ដែង​ឃាត់ខ្លួន​ជនប្រុសស្រី ពាក់ព័ន្ធ​គ្រឿងញៀន​ ៥៧នាក់ ក្នុងនោះ​មានជនជាតិ​ចិន​១៤នាក់ រកឃេីញគ្រឿង​ញៀនជាច្រេីន​ផងដែរ។

គួររម្លឹកដែរថា​ ទីតាំងក្លឹប​ខាងលេីនេះ ត្រូវបានកម្លាំង​អាជ្ញាធររាជ​ធានីភ្នំពេញ និងអាជ្ញាធរ​ខណ្ឌ​ចំការមន​ បានចុះមក​ធ្វេីការហាម​ឃាត់ចំនួន ៣ដងមកហេីយ ថែមទាំង​បិតលែងឲ្យដំណេីរ​ការទៀតផង តែមិន​បាន​ប៉ុន្មាន ស្រាប់តែ​ឃេីញបេីក​ដំណេីរការ​វិញ ដោយមិនទាន់​ដឹងពីមូលហេតុ​។ រហូតមក​ដល់យប់​រំលងអាធ្រាត្រឈាន​ចូលថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០១៩នេះ ទេីប​កម្លាំងស្នងការនគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំដោយ​ឯកឧត្តម ឧត្តម​សេនីយ៍ឯក​ ស​ ថេត​ ស្នងការ​រាជធានីភ្នំពេញ ចុះបង្ក្រាបនិងឃាត់​ខ្លួនជាច្រេីននាក់ រួមទាំង​ថ្នាំញៀន​ជាច្រេីន​ផងដែរ។

បេីតាមការ​បង្ហេីបពីសមត្ថកិច្ចបាន​ឲ្យដឹងជា​ជំហានដំបូងថា​ ក្នុងការបង្ក្រាប​ទីតាំងខាងលេី​នេះឃាត់មនុស្ស​ប្រុសស្រីជាង​៣០នាក់ (ចំណែក​ឯវត្ថុតាង​ផ្សេងៗ មិនទាន់ទទួលបាន​តួលេខ​ច្បាស់លាស់​នៅឡេីយ)។ ​ពាក់​ព័ន្ធ​និងករណី​ខាងលេីនេះ កម្លាំង​សមត្ថកិច្ចមិន​អនុញ្ញាតអោយក្រុុម​អ្នកសារព័ត៌មាន​ ចូលនោះទេ។បច្ចុប្បន្ន​ជនប្រុស​ស្រីខាងលេីត្រូវ​បានឃាត់ខ្លួន​ នាំឡេីងលេីរថយន្ត​ កាម៉ាស ដឹកបញ្ជូនទៅស្នងការ​នគរបាល​រាជធានី​ធានីភ្នំពេញ​ ដេីម្បីសាកសួរ​ និងត្រួតពិនិត្យ​បន្តតាមនិតីវិធី៕

Close