កីឡា

Asian Games៖ ស៊ន សៀវ​ម៉ី ចាញ់​កីឡា​ការិនី​អ៊ូបេគីស្ថាន​ ​ត្រឹម​វគ្គ​១/៤

កីឡាការិនី ស៊ន សៀវម៉ី បានប្រកួតចាញ់កីឡាការិនី Svetlana Osipova ដោយពិន្ទុ ៥-៣ (២-០, ០-៣, ៣-០) ក្នុងវិញ្ញាសាតេក្វាន់ដូទម្ងន់ចាប់ពី ៦៧គីឡូក្រាម វគ្គ១/៤ ឬ ៨នាក់ចុងក្រោយ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ក្នុង​ព្រឹត្តិការណ៍ Asian Games នៅប្រទេសឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថា ស៊ន សៀវម៉ី បានឡើង​ពីវគ្គ ១/៨ បន្ទាប់ពីកីឡាការិនីស្រីលង្កា Wickramasinghalage Ranuri បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួត៕

Close