សេដ្ឋកិច្ច

ក្រុមហ៊ុនជប៉ុនបោះទុន៥២១លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ ទីក្រុងធម្មជាតិគិរីរម្យ

ភ្នំពេញ​៖ ​ក្រុមហ៊ុន​ ​A2A​ ​Town​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​របស់​ជប៉ុន​បាន​បោះទុន​វិនិយោគ​ក្នុងទឹក​ប្រាក់​ ​៥២១លាន​ដុល្លារ​ ​ជាមួយ​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​ ​ដើម្បី​អភិវឌ្ឍន៍​តំបន់​ឧទ្យានជាតិ​ព្រះសុរាម្រិត​-​កុសុមៈ​ ​ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ​និង​វប្បធម៌​ ​សម្បូរទៅដោយ​ដើម​ស្រល់​ ​និង​មាន​ជ្រោះ​ជ្រលង​ដងអូរ​ ​ហូរ​ធ្លាក់​បង្កើត​បាន​ជាត​ន្ត្រី​ធម្មជាតិ​ ​បំពេ​រអា​រម្ម​ណ៍​ភ្ញៀវ​ដែល​មក​កម្សាន្ត​បាន​ល្ហែល្ហើយ​ស្បើយ​អស់ពី​ទុក្ខា​។​ 

​ភ្នំពេញ​៖ ​ក្រុមហ៊ុន​ ​A2A​ ​Town​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​របស់​ជប៉ុន​បាន​បោះទុន​វិនិយោគ​ក្នុងទឹក​ប្រាក់​ ​៥២១លាន​ដុល្លារ​ ​ជាមួយ​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​ ​ដើម្បី​អភិវឌ្ឍន៍​តំបន់​ឧទ្យានជាតិ​ព្រះសុរាម្រិត​-​កុសុមៈ​ ​ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ​និង​វប្បធម៌​ ​សម្បូរទៅដោយ​ដើម​ស្រល់​ ​និង​មាន​ជ្រោះ​ជ្រលង​ដងអូរ​ ​ហូរ​ធ្លាក់​បង្កើត​បាន​ជាត​ន្ត្រី​ធម្មជាតិ​ ​បំពេ​រអា​រម្ម​ណ៍​ភ្ញៀវ​ដែល​មក​កម្សាន្ត​បាន​ល្ហែល្ហើយ​ស្បើយ​អស់ពី​ទុក្ខា​។​ 

​ជាមួយគ្នា​នេះ​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិ​រី​រម្យ​ ​និង​បាន​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ ​ដើម្បី​បង្កើត​ព្រឹត្តិ​ការណ៍​ពិ​ព័រ​ណ៍​ផ្សេង​ៗ​ ​សំដៅ​ទាក់ទាញ​វត្តមាន​ភ្ញៀវ​ទេសចរ​ ​និង​វិនិយោគិន​ ​ឱ្យ​ចូល​មក​ទស្សនា​ ​និង​ស្វែងយល់​អំ​ពី​សក្តា​នុ​ពល​ទីក្រុង​មួយ​នេះ​។​

​បន្ថែម​ពីនេះ​លោក​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​គំនិត​ច្នៃប្រឌិត​របស់​លោក​ ​ថា​ក់​ខិ​ឈិ​ ​អ៊ី​ហ្ស៊ូ​កា​ ​ដែល​បាន​វិនិយោគ​ប្រែក្លាយ​តំបន់​ឧទ្យានជាតិ​ព្រះសុរាម្រិត​-​កុសុមៈ​ ​ទៅជា​ទីក្រុង​អេកូ​ទេសចរណ៍​ ​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ ​(​K.I.T​)​ ​ដើម្បី​ផ្តល់​ឱ្យ​កូនខ្មែរ​នូវ​ចំណេះដឹង​ ​និង​ជំនាញ​ពិតប្រាកដ​ ​ពិសេស​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​ព្រមទាំង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​នេះ​ ​ប្រកបដោយ​និរន្តរភាព​ ​ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​បរិស្ថាន​បៃតង​ ​និង​ឧស្សាហកម្ម​គ្មាន​ផ្សែង​ ​(​ទេសចរណ៍​)​ ​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក​ ​ថា​ក់​ខិ​ឈិ​ ​អ៊ី​ហ្ស៊ូ​កា​ ​បាន​ថ្លែងអំណរគុណ​ដល់​ ​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរីរម្យ​ ​និង​បាន​ជម្រាប​ជូន​អំពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ ​A2A​ ​Town​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​ក្នុង​ការ​ប្រែក្លាយ​ទីក្រុង​នេះ​ ​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ទំនើប​ប្រកបដោយ​និរន្ត​រភាព​ ​តាមរយៈ​ការ​នាំមក​នូវ​រថយន្ត​អគ្គិសនី​ ​ជាមួយ​បច្ចេក​វិទ្យា​ថ្មី​ៗ​បន្ថែម​ ​សម្រាប់​និស្សិត​ខ្មែរ​ ​និង​ជប៉ុន​ ​ដែល​កំពុង​សិក្សា​នៅ​ ​K.I.T​ ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​៤.០​ ​និង​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ផ្នែក​បច្ចេកវិទ្យា​បច្ចុប្បន្ន​។​

​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​បាន​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សិក្សា​ ​ដល់​និស្សិត​ខ្មែរ​ជាង​ ​២០០នាក់​ ​និង​បង្កើត​ការងារ​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​ ​ប្រមាណ​ជាង​ ​៤៥០នាក់​ផង​ដែរ​៕

Close