សេដ្ឋកិច្ច

ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត រកចំណូលពីការលក់ប្រេងបាន «២២៤ពាន់​លាន​ដុល្លារ» ក្នុងឆ្នាំ២០១៨

ឌូបៃ)៖ ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត សូឌីអារ៉ាមកូ (Saudi Aramco) ដែលជាក្រុមហ៊ុនប្រេងធំជាងគេបំផុតនៅលើពិភពលោក រកចំណូលបាន ២២៤ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នារសៀល ថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនប្រេង Saudi Aramco បានជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ ដែលរកចំណូលបានច្រើនជាងគេបង្អស់លើលោក។ ដោយមិនទាន់គិតពីការកាត់កងផ្សេងៗ ចំណូលដែលក្រុមហ៊ុនប្រេងយក្ស របស់អារ៉ាប៊ីសាអូឌីត បានបង្កើតប្រាក់ចំណូលប្រមាណ «២២៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក» ដែលវាគឺជាចំនួនខ្ពស់ជាងឆ្ងាយ បើធៀបនឹងក្រុមហ៊ុនល្បីៗរបស់អាមេរិក ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Apple (៨២ពាន់លានដុល្លារ) និងក្រុមហ៊ុនប្រេង Exxon Mobil (៤០ពាន់លានដុល្លារ)។

គួរជម្រាបថា ក្រុមហ៊ុនប្រេងរដ្ឋ Saudi Aramco ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត៕

Close