សេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយមកពីហុងកុងគ្រោងសាងសង់អគារកំពស់៦៩ជាន់នៅ ទីក្រុងកោះពេជ្រ

ភ្នំពេញ៖ ក្រុមហ៊ុនធំមួយមកពីទីក្រុងហុងកុង បានសម្រេចទិញដីដើម្បីសាងសង់អគារខ្ពស់កប់ពពក កំពស់៦៩ជាន់នៅទីក្រុងកោះពេជ្រ នាពេលឆាប់ៗខាងមុខនេះ។

យោងតាមប្រភពគួរឲ្យទុកចិត្ត ពីក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ទីក្រុងកោះពេជ្របានឲ្យដឹងកាលពីថ្ងៃទី១ មេសានេះថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុងបានចុះហត្ថលេខាទិញដី នៅទីក្រុងកោះពេជ្ររួចហើ​យ ដើម្បីសាងសង់អគារពាណិជ្ជកម្មកប់ពពកមួយ ដែលមានកំពស់៦៩ជាន់ ហើយគំរោ​ងនេះនឹងប្រកាសនៅកំឡុងខែឧសភាខាងមុខនេះ។

លោកបន្តថា “តាមខ្ញុំដឹងទីតាំងរបស់គំរោងនេះ ស្ថិតនៅក្បែរស្ពាននាគភ្លោះនៅចំណុចក្បាលកោះពេជ្រ ព្រោះក្រុមហ៊ុនបានស៊ីញ៉េទិញដីនៅទីនោះរួមហើយ”។លោកបន្តថា “វាទំនងជាអគារពាណិជកម្មចម្រុះ ដែលរួមមានការិយាល័យ សណ្ឋាគារ ខុនដូជាដើម”។

ទោះជាយ៉ាងណាលោក សុំមិនបញ្ចេញអត្តសញ្ញាណក្រុមហ៊ុននោះឡើយ ប៉ុន្តែតា​មប្រភពពីក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍គំរោងនេះជាក្រុមហ៊នធំមួយ ដែលបានចុះបញ្ជីនៅផ្សារហ៊ុន នាទីក្រុងហុងកុង។ ក្រុមហ៊ុន​នោះជាក្រុមហ៊ុនMorgan Ford។

តែមកដល់ពេលនេះថ្នាក់ដឹកនាំក្រុមហ៊ុន Morgan Ford មិនបានឆ្លើយតបតាមអ៊ីម៉ែល ដើម្បីធ្វើអត្ថាធិ​ប្បាយនៅឡើយទេ៕

Close