សេដ្ឋកិច្ច

កម្ពុជានឹងតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-ហូជីមិញ និង ភ្នំពេញ -បាងកក ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់នាពេលខាងមុខ

កាលពីព្រឹកថ្ងៃទី២២ ខែមីនា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កម្មពិធីបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ថា កម្ពុជា នឹងតភ្ជាប់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅ ហូជីមិញ និងពីភ្នំពេញ ទៅបាងកក។ 

សម្តេចបានថ្លែងទៀតថា ជំហានបន្ទាប់ ក្រោយពេល ផ្លូវល្បឿន លឿនភ្នំពេញ- ក្រុងព្រះសីហនុ កម្ពុជានឹងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញបាវិត ដើម្បីតភ្ជាប់ឲ្យកាន់តែជិតវៀតណាម ។

បើមើលទៅវៀតណាម គ្រប់ផ្លូវជាតិ របស់គេ បានពង្រីកឲ្យ ក្លាយទៅជា ផ្លូវល្បឿនលឿនអស់ហើយ ដែលនេះ ក៏ជាមហិជ្ជតារបស់កម្ពុជា ក្នុងការពង្រីកផ្លូវជាតិនៅកម្ពុជា ផ្លូវល្បឿនលឿន។ 

ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសិក្សាផ្លូវល្បឿន លឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម គឺបានសិក្សារួចរាល់ចប់សព្វគ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាអស់ប្រមាណ៣.៨០០លានដុល្លារដែលមានចម្ងាយផ្លូវប្រវែង១៦០ គីឡូម៉ែត្រ។ 

ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងតែពិនិត្យលទ្ធភាពសាងសង់ព្រលានយន្តហោះនៅទិសឦសានថែមទៀត ដែលព្រលានយន្តហោះនឹងត្រូវសាងសង់នៅចន្លោះខេត្តរតនគីរី និងមណ្ឌលគិរី ដើម្បីប្រែក្លាយទៅជាតំបន់ប៉ូលសេដ្ឋកិច្ចមួយសំខាន់នៅប៉ែកទិសឦសាននៃប្រទេសកម្ពុជា ៕

Close