អន្តរជាតិ

ក្រុងប៉េកាំងកំពុងតម្លើងធ្មុងដាក់អាមេរិក ដោយបង្កើតទីក្រុងកោះនៅតំបន់ដែនទឹកអន្តរជាតិខុសច្បាប់

ដែនទឹកអន្តរជាតិនៃមហាសមុទ្រប៉ាស៊ីហ្វិក ឬ​ដែល​គេ​ហៅថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនទឹក​អន្តរជាតិ មានន័យថា អ្នអ្នកណាក៏ដោយក៏អាចធ្វើនាវាចរដោយសេរីនៅលើដែនទឹកនេះបាន ទោះបីជា​កម្ពុជា វៀតណាម លាវ មាល់​ឌី​វ ឥណ្ឌា អាមេរិកាំង បារាំង អាល្លឺម៉ង់ អង់គ្លេស​ក៏ដោយ​ចុះ។ ទោះបីជា​ក្នុង​លក្ខ​ណ្ឌ​ណាក៏ដោយ ដែនទឹក​អន្តរជាតិ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ត្រូវតែ​ជា​តំបន់​ដែនទឹក​រួម​ជាដាច់ខាត​។​

​សារព័ត៌មាន News Week របស់​អាមេរិក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៩ មីនា​នេះ​ថា ទីក្រុង​ប៉េកាំង​កំពុង​បោះជំហាន​ទៅមុខ​ជាមួយនឹង​ការបង្កើត​ទីក្រុង​កោះ ដែល​ស្ថិតនៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​កំពុងមាន​ជម្លោះ បើទោះបីជា​ទីក្រុង​ប៉េកាំង​បានទទួល​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល​ក៏ដោយ​។​

ទីក្រុង Sansha ដែល​ចិន​អះអាងថា​ជា​ទឹកដី​ភាគខាងត្បូង​របស់ខ្លួន បានប្រកាស​ពី​ផែនការ​កែប្រែ​កោះ Woody Island ឬ Yongxing ជា​ភាសា​ចិន និង​ប្រជុំ​កោះ​ចំនួន ២​ផ្សេងទៀត គឺ​កោះ Tree និង Drumppond ទៅជា​មូលដ្ឋាន​ភស្តុភា និង​សេវាកម្ម​យុទ្ធសាស្ត្រ​សំខាន់​របស់​ជាតិ​។ នេះ​បើតាម​កាសែត The South China Morning Post ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក Zhang Jun លេខា​បក្សកុម្មុយនិស្ត​ប្រចាំ​ក្រុង Sansha បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើង​ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បាន​ល្អិតល្អន់​លើ​ការអភិវឌ្ឍកោះ និង​ថ្ម​ប៉ប្រះ​ទឹក​ដោយ​ផ្អែកលើ​មុខងារ​ផ្សេងៗ​របស់​ពួកគេ ដោយយកចិត្តទុកដាក់លើទំនាក់ទំនងគ្នាទវិញទៅមក​»​។ លោក​បាន​និយាយថា ការអភិវឌ្ឍនេះនឹង​អនុវត្តតាម​ការណែនាំ​ពី​លោក​ស៊ី​ជីន​ពីង (Xi Jinping) ហើយ​ថា «​មន្ត្រី​មូលដ្ឋាន​នឹង​ចាត់វិធានការ​យ៉ាងសកម្ម និង​បង្ហាញ​ពី​ការផ្តួចផ្តើម​របស់ខ្លួន ដើម្បីផ្តល់នូវរបាយការណ៍ ដែល​គួរអោយ​ពេញចិត្ត​»​។​

ការប្រកាសពីការបង្កើតទីក្រុងកោះនៅលើដែនទឹកអន្តរជាតិពីសំណាក់ទីក្រុងប៉េកាំង​នេះ បានធ្វើ​ឡើង​ចំពេល​ដែល​ស្ថានការណ៍​នៅក្នុង​តំបន់​នេះ កំពុងតែ​ឡើងក​ម្តៅ​កាន់តែខ្លាំង​។ សហរដ្ឋអាមេរិក និង​អន្តរជាតិ​បាន​រិះគន់​ធ្ងន់ៗ​ដោយ​ឥត​បន្ធូរដៃ​ជុំវិញ​ការ​វ៉ាងទី​របស់​ចិន នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​។ សហរដ្ឋអាមេរិក​បាន​ហៅ​ទង្វើ​ដ៏​គឃ្លើន​របស់​ចិន​ថា គឺជា​រឿង​ខុសច្បាប់​។ ថ្មីៗនេះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានរិះគន់ពេញៗមាត់ថា ជាអំពើខុសច្បាប់របស់ចិននៅតំបន់ដែនទឹកអន្តរជាតិ។​លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​ចូល​អន្តរាគមន៍​ជួយ​ហ្វីលីពីន ប្រសិនបើ​ហ្វីលីពីន​ត្រូវ​រង​ការវាយប្រហារ​ណាមួយ នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ ឬ​នៅក្នុង​សមុទ្រ​ហ្វីលីពីន​ខាងលិច​។

ការប្រកាសពីការអភិវឌ្ឍទីក្រុងកោះពីសំណាក់ចិននេះ ក៏បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ចំនួន២​គ្រឿង​ទៅ​ហោះ​រំលង​តំបន់​ដែនទឹក​អន្តរជាតិ​។

ជាមួយគ្នានេះដែរ អ្នកវិភាគ​និយាយថា សហរដ្ឋអាមេរិក​បាន​ខោក​ក្បាល​ទីក្រុង​ប៉េកាំង ពាក់ព័ន្ធ​ទៅនឹង​ការបញ្ជូន​នាវាចម្បាំង USS Blue Ridge ទៅ​បោះ​យុថ្កា​នៅ​ហ្វីលីពីន ចំពេល​ជាមួយ​ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​ហោះ​រំលង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីក្រុង​ប៉េកាំង​កំពុងតែ​វ៉ាងទី​ផ្តាច់មុខ​លើ​តំបន់​ដែនទឹក​អន្តរជាតិ និង​កំពុងតែ​កាន់កាប់​ប្រជុំ​កោះ​នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដោយ​ខុសច្បាប់​។ ក្រៅពីនេះ ទីក្រុង​ប៉េកាំង​ថែមទាំង​បាន​ហៅ​សកម្មភាព​ធ្វើ​នាវាចរ និង​ធ្វើការ​ហោះហើរ​ដោយ​សេរី​របស់​អាមេរិក​នៅក្នុង​តំបន់​នេះ​ថា​ជាការ​បង្កហេតុ​ថែម​ទៀតផង​។

មេបញ្ជាការទ័ពជើងទឹកចិនបានបោះពាក្យគម្រាមថា រាល់​នាវា​ពិឃាត នាវា​ផ្ទុក​យន្តហោះ ឬ​រាល់​នាវាចម្បាំង​អាមេរិក​ទាំងឡាយណា ឲ្យ​តែ​ហ៊ាន​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​របស់​យើង​ នឹងត្រូវបាញ់ពន្លិច។

ក្រោយ​ការ​គម្រាម​នេះ អាមេរិក​ផ្ទុះ​កំហឹង​និង​បាន​បញ្ជូន​នាវាចម្បាំង​ពីរ​គ្រឿង ទៅ​ផុស​នៅលើ​ផ្ទៃ​ទឹក​អន្តរជាតិ​ឲ្យ​ចិន​បាញ់ ល​មើល​។

មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌាប៉ាស៊ីហ្វិកបានបោះពាក្យ​ថា ដើម្បី​បញ្ឈប់​ពី​ការ​វ៉ាងទី និង​កាន់កាប់​ដោយ​ខុសច្បាប់នៅលើដែនទឹកអន្តរជាតិពីចិនបាន មានតែ​សេនា​រី​យ៉ូ​មួយគត់ នោះ គឺការប្រកាសសង្គ្រាមជាមួយទីក្រុងប៉េកង​ដោយផ្ទាល់​តែម្តង​៕

Close