ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទថា សីតុណ្ហភាពនឹងកើនកំដៅពី៤០-៥០អង្សានៅខែមេសានិងឧសភាឆ្នាំនេះ

រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​កាលពីដើម​សប្តាហ៍​នេះ​ ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ទៅ ដល់ប្រធានមន្ទីររាជធានីខេត្តទាំងអស់ ​ត្រូវ​ចុះ​ពិនិត្យ​អណ្តូង​ ​ស្រះទឹក​ ​និង​ណែនាំ​ដល់​ប្រជា ពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយរង គ្រោះដោយសារការខ្វះទឹកឲ្យបង្កើនការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែរក្សា​ប្រភព​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ​និង​ប្រើប្រាស់​ទឹក​ដោយ​លក្ខណៈ​សន្សំសំចៃ​។​

​ការ​ចេញ​សេចក្តី​ណែនាំ​នេះ​ ​គឺ​ដោយ​យោង​ទៅលើ​សារាចរណែនាំ​លេខ០២​ ​របស់​រាជរដ្ឋា ភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុក​ ​ដែល​បាន​បង្ហាញថា​ ​កម្ពុជា​នឹង​ទទួលរង​ដោយ ប្រយោលពីឥទ្ធិពលបាតុភូតអែលនី ​ដោយ​បង្ក​ឲ្យ​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា រដូវប្រាំងនេះ ​ពិសេស​នៅក្នុង​ខែមេសា​ ​និង​ខែ ឧសភា ​មាន​សភាព​ក្តៅ​ហួតហែង​ ​ដោយ​សីតុណ្ហភាពអតិបរមានៅពេលខ្លះអាច ហក់ឡើងដល់ ​៤០​ ​ទៅ៥០អង្សា​សេ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍ជន បទ ​ក៏​ស្នើ​ដល់​ប្រធានមន្ទីរ​រាជធានី​ខេត្ត​ ​ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​ដៃគូ​រអភិវឌ្ឍន៍​នានា​ ​អង្គការ​ជាតិ​ ​និង​អន្តរជាតិ​ ​ដើម្បី​ឆ្លើយ​តប​ភ្លាម​ៗ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ ​ព្រមទាំង​ធ្វើ​របាយ​កា​ណ៍​ ​និង​រាយការណ៍​ជាប្រចាំ​មក​ក្រសួង​ ​ដើម្បី​មាន​វិធានការ​បន្ទាន់​៕​

Close