ព័ត៌មានជាតិ

លោក​ ​ឡាយ​ ​វណ្ណៈ​ ​រួម​ទាំង​សាក្សី​ ​បដិសេធ​ករណី​ស្លាប់​របស់​លោកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​ថាជា​រឿង​ឃាតកម្ម​ ​ហើយ​ថា​ ​ចម្លើយ​ពីមុន​ ​គឺ​ប៉ូលិស​បង្ខិតបង្ខំ

​នៅ​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​នេះ​ ​គឺ​ឈាន​ដល់​ថ្ងៃទី៣ហើយ​ ​ដែល​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើកយក​សំណុំរឿង​សវនាការ​លើ​សំណុំរឿង​ ​នៃ​ការ​រស្លាប់​របស់​អ្នកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​ដែល​ជា​ស្រី​កំណាន់​របស់​លោក​ ​ឡាយ​ ​វណ្ណៈ​ ​អ​តី​តៈ​អភិបាលខេត្ត​តាកែវ​ ​មក​បើកសវនាការ​បន្ត​ ​។​

​ពេញមួយថ្ងៃ​ទី២៦​ ​កុម្ភៈ​ ​ម្សិលមិញ​ ​តុលាការ​បាន​សាកសួរ​លោក​ ​ឡាយ​ ​វណ្ណៈ​,​ ​លោក​ ​ឡាយ​ ​ណា​រិទ្ធ​ ​តែ​ពួកគេ​បាន​បដិសេធ​លើ​ការចោទប្រកាន់​រឿង​ថា​ ​លោក​បាន​សម្លាប់​អ្នកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​។​ ​

​លោក​ ​ឡាយ​ ​ណា​រិទ្ធ​ ​អ​តី​តៈ​ស្នងការ​រង​នគរបាល​ខេត្តតាកែវ​ ​និង​ជា​បងប្រុស​លោក​ ​ឡាយ​ ​វណ្ណៈ​ ​បាន​បដិសេធ​ថា​ ​លោក​មិន​ជាប់​ពាក់​ពន្ធ​ ​ក្នុង​អំពើ​ឃាតកម្ម​លើ​អ្នកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​នោះ​ដែរ​ ​។​

​ជនជាប់ចោទ​ ​ឡាយ​ ​វណ្ណៈ​ ​ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ ​ហម​ ​ម៉េ​ង​សែ​ ​ផ្តល់​សិទ្ធិ​ឲ្យ​ឆ្លើយ​ចំពោះមុខ​អង្គ​សវនាការ​ ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ ​បាន​ប្រព្រឹត្ត​ ​ជៀស​វាង​បង្វែ​អង្គហេតុ​ ​ភូ​ត​កុហក់​តុលាការ​ ​។​

​ជា​ការ​កត់សម្គាល់​ ​ចម្លើយ​ជនជាប់ចោទ​ឈ្មោះ​ ​ម៉េ​ន​ ​សា​ម៉ៃ​ ​តៃកុង​ឡាន​របស់​លោក​ឡាយ​ ​វណ្ណៈ​ ​បាន​ឆ្លើយ​ទាំង​ទឹកភ្នែក​ថា​ ​ខ្លួន​មិន​ជាប់ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​អ្នកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​នោះ​ទេ​ ​។​ ​ការ​ឆ្លើយ​ដំបូង​នៅ​សមត្ថកិច្ច​ថា​ ​លោក​ ​ឡាយ​ ​វណ្ណៈ​ ​ពិតជា​បាន​សម្លាប់​អ្នកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​នោះ​ ​គឺជា​ការ​បង្ខិតបង្ខំ​របស់​សមត្ថកិច្ច​ ​ដែល​បាន​ប្រើ​អំ​ពើ​ហឹង្​សា​ទះកំភ្លៀង​ផង​ ​ទាត់​ផង​ ​ធ្វើឲ្យ​ខ្លួន​ភ័យខ្លាច​ឆ្លើយដាក់​លោក​ ​ឡាយ​ ​វណ្ណៈ​ ​ដែល​ជា​ការពិត​ ​រឿង​នេះ​ ​លោក​ ​ឡាយ​ ​វណ្ណៈ​ ​មិនបាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ទេ​ ​គឺ​អ្នកស្រី​ ​ចេង​ ​សុ​វឌ្ឍនា​ ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង​មែន​ ​។​

​យ៉ាងណា​ក្តី​មន្រ្តី​នគរបាល​យុត្តិ​ធ​ម៍​ ​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​ដែល​បាន​ចូលរួម​សវនាការ​នេះ​ ​បាន​បដិសេធ​រាល់​ចម្លើយ​ ​ដែល​ជនជាប់ចោទ​ឆ្លើយ​ថា​ ​សមត្ថកិច្ច​វ៉ៃ​គឺ​មិន​ពិត​ទេ​ ​។​ ​

​ជនជាប់ចោទ​ឈ្មោះ​ ​ជឹម​ ​វុធ​ ​អ្នកបម្រើ​ផ្ទះ​អ្នកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​ក៏បាន​បដិសេធ​ផង​ដែរ​ ​រាល់​ចម្លើយ​នៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​តែ​មាន​រក្សា​ចម្លើយ​នៅ​តុលាការ​ ​ពោល​គឺ​មានន័យថា​ ​ការ​ស្លាប់​អ្នកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​មិនមែន​ជា​អំពើ​ឃាតកម្ម​ទេ​ ​គឺ​អ្នកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​ពិតជា​ចងក​សម្លាប់​ខ្លួន​ ​។​

​ដោយឡែក​សាក្សី​ឈ្មោះ​ ​ចាន់​ ​រី​ ​ប្រពន្ធ​ ​ជឹម​ ​វុធ​ ​ដែល​ជា​អ្នកបម្រើ​ផ្ទះ​អ្នកស្រី​ ​ចេវ​ ​សុ​វឌ្ឍនា​ ​ក៏​បដិសេធ​ដូចគ្នា​ទាំងអស់​ទៅ​នឹង​ជនជាប់ចោទ​ ​ឡាយ​ ​វណ្ណៈ​,​ ​ឡាយ​ ​ណា​រិទ្ធ​,​ ​ម៉េ​ន​ ​សា​ម៉ៃ​ ​ជឹម​ ​វុធ​ ​និង​ ​សាក្សី​ឈ្មោះ​ ​ចាន់​ ​រី​ ​ដែរ​ ​។​

​ចំពោះ​សវនាការ​នា​ព្រឹក​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​នេះ​ ​ក្រុមប្រឹក្សា​ជំនុំជំរះ​នឹង​សាកសួរ​លើ​សមត្ថកិច្ច​ខេត្តតាកែវ​អំពី​លទ្ធ​ផល​សើប​អង្កេត​បឋម​ ​និង​ការ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សាកសព​ជនរងគ្រោះ​ ​និង​សាកសួរ​សមត្ថកិច្ច​ ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ​អំពី​ការ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​និង​ភស្តុ​តាង​ផ្សេង​ៗ​នៅក្នុង​រឿងក្ដី​នេះ​៕​

Close