សេដ្ឋកិច្ច

លោក យី ថុលមេ​គយ​ច្រកទ្វារ​អន្តរជាតិ ​ព្រែក​ចាក​បើកដៃឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេច ពន្ធនិងប្រើ អំណាច​គាប​យកលុយ ​ពីអាជីវករតូចតាច

  • លោក យី ថុលមេ​គយ​ច្រកទ្វារ​អន្តរជាតិ ​ព្រែក​ចាក​បើកដៃឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេច ពន្ធនិងប្រើ អំណាច​គាប​យកលុយ ​ពីអាជីវករតូចតាច

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
លោក យី ថុលមេ​គយ​ច្រកទ្វារ​អន្តរជាតិ​ ព្រែក​ចាកស្ថិតក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ដែលទើបឡើងកាន់តំណែងកាលពីពេលថ្មីៗនេះ បានឃុបឃិតបើក ដៃឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើន ឡើងៗ ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ព្រមទាំងប្រើអំណាចគាបសង្កត់ យកលុយពីក្រុមអាជីវករតូចតាចដែល​រកស៊ី​នាំចូល​ទំនិញ ​កំប៉ិកកំប៉ុកពី​វៀតណាមទៀតផង។ មិនតែប៉ុណ្ណោះលោក យី ថុលថែមទាំងបញ្ជាឲ្យ​លោក រស់ សាត អនុប្រធាន​ស្នាក់ការព្រមទាំង​បក្ខពួក​២​នាក់​ទៀត​ ពិនិត្យមើល​ឡើងវិញ​ចំពោះ​ការ​នាំចូល​នាំ ចេញ​ទំនិញ​គ្រប់​ប្រភេទ។

សេចក្ដីរាយការណ៍នានា បានឲ្យដឹងថា បច្ចុប្បន្ន​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារអន្តរជាតិ​ព្រែក​ចាក កំពុង​ប្រើ​អំណាច​គាប​យកលុយ​ពី​អាជីវករតូចតាច​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​។ ផ្ទុយទៅវិញ​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍យកមក បែងចែកបក្ខពួកខ្លួន។

សេចក្ដីរាយការណ៍បាន ​ឲ្យ​ដឹងបន្ថែមថា គ្រាន់តែ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក មិនទាន់បាន​មួយខែ​ផង​ស្រាប់តែ​លោក យី ថុល ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាម របៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​មិនតែប៉ុណ្ណោះលោក យី ថុល បាន​ចាត់តាំង​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​នាំចេញ​ទំនិញ​តាម​ ច្រក​ព្រែក​ចាក យ៉ាង​គឃ្លើន​។

ប្រភពបាន​ឲ្យ​ដឹងបន្តថា ក្រោយពេលឡើងកាន់តំណែងជា​មេ​គយ​ច្រក ​ព្រែក​ចាក​ភ្លាម​លោក យី ថុល បាន​បញ្ជា​ឲ្យ​លោក រស់ សាត ដែលជា​អនុប្រធាន​ស្នាក់ការ ព្រមទាំង​បក្ខពួក​២​នាក់​ទៀត​ពិនិត្យមើល​ឡើង វិញ​ចំពោះ​ការ​នាំចូល​នាំចេញ​ ទំនិញ​គ្រប់​ប្រភេទ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​។ ក្រោយពេល​ទទួលបញ្ជា​នេះ​លោក រស់ សាត និង​បក្ខពួក​បាន​រឹតបន្តឹង​គាប​យកលុយ​ពី​ក្រុម​ ឈ្មួញ​នាំចូល​នាំចេញ ​ទំនិញ​តាម​ច្រក​ព្រែក​ចាក​យ៉ាង​កំរោល​តែម្តង ហើយ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បន្ត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រែកចាក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក គឺ​បង់ពន្ធ​ត្រឹមតែ​៣០​ភាគរយ​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​លោក យី ថុល ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​ឈ្មួញ​ យ៉ាង​សុខ​ស្រួល​។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរ ដល់លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យឡើងវិញ​ជា បន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើន យ៉ាង​របស់លោក យី ថុល ព្រមទាំង​បក្ខពួក​ខ្លះៗ​ផង​ព្រោះឡើងកាន់តំណែង មិនទាន់​មួយខែ​ស្រួលបួល​ផង ​បែរជា​លោក យី ថុល និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម ច្រើន​រូបភាព​ដោយ​គ្មាន​ ខ្លាចក្រែង​អ្វី​ទាំងអស់​។

ពាក់ព័ន្ធករណីនេះ គេហទំព័រ ពន្លឺខ្មែរ មិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោក យី ថុលមេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្ថិតក្នុងស្រុក​កំពង់ត្រាចខេត្តកំពត បាននៅឡើយទេ៕

Close