សេដ្ឋកិច្ច

បែកធ្លាយសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ប្រើឈ្មោះអ្នកមានអំណាចរំលោភលើប្រកាសក្រសួងពាណិជ្ជកម្ម ដោយគ្មានរអែងច្បាប់

ក្រុមហ៊ុនវិនិយោគរកសុីខាងផ្នែករៀបចំពិពរណ៍ពាណិជ្ជកម្ម បានចោទសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជាថាបាន ប្រើឈ្មោះអ្នកមានអំណាចទៅរកសុីបែបមិនយុត្តិធម៌ ដើម្បីប្រយោជន៍បក្សពួកខ្លួន និងបានសំណូមពរទៅឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជ កម្ម អនុវត្តប្រកាសក្រសួងលេខ១៦២MOC/SM២០១៣ ដេីម្បីសមភាពក្នុងវិស័យពាណិជ្ជ កម្ម ដែលត្រូវបានការពារដោយច្បាប់រដ្ឋ។

ជាក់ស្តែងសហព័ន្ធទូកកានូនិងរ៉ូងកម្ពុជា បានរៀបចំកម្មវិធីកម្សាន្តសប្បាយ និងពិព័រណ៍ពាណិជ្ជកម្មនៅក្នុងខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃ០៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្មឡើយ។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានប្រាប់កាសែតក្នុងស្រុកថា លោកមិនបានទទួល លិខិតអនុញ្ញាតពីក្រសួងទេ គ្រាន់តែដឹងថាខាងសហព័ន្ធបានស្នើសុំតាមរយៈរដ្ឋបាលខេត្ត ដើម្បីដាក់ស្នើទៅក្រសួង ស្រាប់តែឃើញខាងសហព័ន្ធរៀបចំពិព័រណ៍ពាណិជ្ជកម្មបាត់ទៅហើយ។

លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់តាមទូរស័ព្ទថា លោកក៏មិនបានឃើញលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្មដែរ ព្រោះថារដ្ឋបាលខេត្ត ទទួលខុសត្រូវតែការរៀប ចំសណ្តាប់ធ្នាប់និងសន្តិសុខឲ្យទេ រឿងច្បាប់បែបណានោះសូមសួរទៅខាងមន្ទីរជំនាញទៅ។

ក្រុមហ៊ុនរកសុីខាងរៀបចំពិព័រណ៍ពាណិជ្ជកម្មមួយចំនួន បានប្រាប់ឱ្យដឹងថា កន្លងមកក្រុម ហ៊ុនរបស់ពួកគាត់ខាតបង់លុយជាច្រេីនមុឺន ដុល្លារអាមេរិក ដោយសារការខកខានមិនបានធ្វេីកម្មវិធីនានាដូចផែនការគ្រោងទុក នៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសបានធ្វេីឲ្យក្រុមហ៊ុនម្ចាស់ផលិតផលនានាជាដៃគូ បាត់បង់សេចក្តីទុកចិត្តមន្ថែមទៀត ដោយសារពួកគេមិនបានចូលមកដាក់តាំងផ្សព្វផ្សាយ លក់ផលិតផល និងស្វែងរកដៃគូទីផ្សារក្នងស្រុក។ការដែលអាក់ខានមិនបានរៀបចំកម្មវិធីកម្សាន្ត និងរៀបចំពិិព័រណ៍ពាណិជ្ជកម្ម តាមបណ្តាខេត្តមួយចំនួនកន្លងមកគឺដោយសារតែការអនុវត្តន៍ច្បាប់មិនស្មេីភាពគ្នារបស់ក្រសួងពាណិជ្ជកម្ម ដោយក្រសួងបានបណ្តែតបណ្តោយឱ្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជាឆ្លៀតប្រេីប្រាស់អំណាចថ្នាក់ដឹកនាំ ធ្វេីព្យុះភ្លៀង ដាក់កម្មវិធីជាន់នឹងកម្មវិធីក្រុមហ៊ុនរបស់ពួកគាត់នៅក្នុងខេត្តតែមួយ ហេីយក្រសួងសម្ងំស្ងៀម មិនបានអនុវត្តតាមប្រកាសលេខ១៦២MOC/SM២០១៣របស់ខ្លួនទៅទៀត ទោះបីដឹងថាកាលបរិច្ឆេទនៃការ ស្នេីសុំរៀបចំកម្មវិធីនានារបស់សហព័ន្ធកីឡាទូកកានូនិងរ៉ូអុីងកម្ពុជា ដាក់ស្នេីសុំក្រោយក្រុមហ៊ុនរបស់ពួកគាត់ក៏ដោយ ដែលធ្វេីឱ្យក្រុមហ៊ុនមានការខាតបង់ទាំងប្រាក់ កក់ ពេលវេលា​និងសេចក្តីទុកចិត្តពីក្រុមហ៊ុនដៃគូ។

ក្រុមហ៊ុនទាំងនោះ បានសំណូមពរយ៉ាងទទូចតាមរយៈសារព័តមាន ទៅឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឱ្យអនុវត្តតាមប្រកាសលេខ១៦២MOC/SM២០១៣ ដូចមានចែងនៅក្នុង មាត្រា៥ ត្រង់ប្រការទី៥ ដែលចែងថា ផ្តល់អាទិភាពដល់អ្នកដាក់ពាក្យស្នេីសុំមុន បានទទួលសេវាមុន។ជាពិសេសបញ្ឈប់រាល់ការអន្តរាគមន៍នានា ពីថ្នាក់ដឹកនាំផ្សេង ដែលធ្វេីឱ្យនាយកដ្ឋានកិច្ចការពិពរណ៍ នៃក្រសួងពាណិជ្ជកម្ម ពិបាកក្នុងការអនុវត្តន៍ច្បាប់៕

Close