ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន ២៣៥​នាក់ នៅ​ខេត្តតាកែវ​ពាក់ព័ន្ធ​ករណី​ជម្រិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​

​តាកែវ​៖ សមត្ថកិច្ច​នគរបាល​ពី​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា បាន​ឃាត់ខ្លួន​បុរស​-​ស្ត្រី ជនជាតិ​ចិន​ចំនួន​២៣៥​នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​(Voip) នៅក្នុង​ស្រុក​ចំនួន​២ នៃ​ខេត្តតាកែវ ។​

​តាម​សេចក្ដីរាយការណ៍​ថា ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​បាន​៦៣​នាក់ ស្រី​០៧​នាក់ , ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​បាន​១២​នាក់​(​ប្រុស​) , ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​បាន​៧០​នាក់ ស្រី​២៤​នាក់ និង​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​បាន ៩០​នាក់ ស្រី​០៥​នាក់ ។ សរុប​ទាំង​០៤​ទីតាំង ចំនួន​២៣៥​នាក់ ស្រី​៣៦​នាក់​។​

ជន​ជាតិចិន​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ភ្លាមៗ មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ គួរ​បញ្ជាក់ថា ជន​ជាតិចិន​ត្រូវបាន​គេ​កត់សម្គាល់ ជា​ជនបរទេស​នាំមុខ នៅក្នុង​ចំណោម​ជនបរទេស​នៅ​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​ត ។ ហើយ​ជា​ញយ​ដង​អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ជនល្មើស​ទាំងនោះ ទៅកាន់​ប្រទេស​ដើម​របស់គេ​វិញ ៕plk

 

Tags
Close