ព័ត៌មានជាតិ

មេការហាងម៉ាស្សាជនជាតិវៀតណាម​ ដែលធ្វើទារុណកម្ម​ស្រ្តីបំរើផ្លូវភេទម្នាក់​រហូតស្លាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន

​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា នេះ​បាស​ម្រេច​ឃុំខ្លួន​បុរស​និង​ស្ត្រី​ជនជាតិ​វៀតណាម ដែលជា​អ្នកមើលការខុសត្រូវ​ហាង​កោ​ជប់ ពីបទ​ឃាតកម្ម ។​
​ជនសង្ស័យ​ឈ្មោះ ង្វៀង យ៉ាំ​ង​ចូ​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ អ្នកមើលការខុសត្រូវ​ស្រី​បម្រើ​ផ្លូវភេទ​ក្នុង​ហាង​ម៉ាស្សា​កោស​ជប់ ស្នាក់​នៅផ្ទះ​លេខ​១៥៨ ផ្លូវ​៥៩៨ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក និង​ឈ្មោះ ង្វៀង ធី​យុង ហៅ ចិន ស៊ី​ណេ​ត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​ឥ​វ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​១៥៩ ផ្លូវ​៥៩៨ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​តុលាការ​ចោទ​ពីបទ​«​ហឹ​ង្សា​រ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​ជនរងគ្រោះ​» ។​

​ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពី​ធ្វើ​ទារុណកម្ម​រហូតដល់​ស្លា​ប់​ទៅលើ​ឈ្មោះ ង្វៀង ធី​យុង អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ស្រី​បម្រើ​ផ្លូវភេទ ស្នាក់​នៅផ្ទះ​លេខ​១៥៨ ផ្លូវ​៥៩៨ (​តំបន់​ត្រឡោកបែក​) ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រួច​ដឹក​យកទៅ​ទម្លាក់ចោល នៅក្នុង​វត្ត​ទឹកថ្លា​កាលពី​យប់​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ ២០១៨ នោះ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​ទារុណកម្ម​នារី​រងគ្រោះ រហូតដល់​ស្លាប់ រួច​ដឹក​យកទៅ​ទម្លាក់ចោល​ក្នុង​វត្ត​ទឹកថ្លា​មែន ដោយសារតែ​នារី​រងគ្រោះ​មិន​ព្រម​ដេក​ជាមួយ​ភ្ញៀវ ៕ PLK

Close