ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​អំពាវនាវឲ្យប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​ជម្រុញការផ្សព្វផ្សាយពី​អេដស៍ ក្នុង​ពិធីបុណ្យ​អុំទូក​

ភ្នំពេញ​៖ ថ្ងៃទី​២១ វិច្ឆិកា នេះ​គឺជា​ថ្ងៃទី​១ នៃ​ពិធី​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ដែលមាន​រយៈពេល​៣​ថ្ងៃ ។ កាលពី​ម្សិលមិញ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានធ្វើ​ការអំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ចូលរួម​បញ្ជ្រាប​ការយល់ដឹង​ពី​អេដស៍ ដល់​អ្នក​ចួ​ល​រួម​កម្សាន្ត​ក្នុង​ពិធី​នេះ ។​

លោក ខៀវ កញ្ញា​រី​ទ្ធ បាន​ឲ្យ​ដឹង​នៅក្នុង​លិខិត​មួយ​ថា សម្រាប់​ឱកាស​ដ៍​វិសេសវិសាល​នេះ និង​នៅក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ០១​ធ្នូ ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​បញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​បាន​ទូលំទូលាយ​ថែមទៀត​ដល់​ស្រទាប់​មហាជន អំពី​មេរោគ​អេដស៍ ជម្ងឺអេដស៍ និង​កា​រីក​រាលដាល នៃ​មេរោគ​អេដស៍ និង ជម្ងឺអេដស៍ តាម​គោលនយោបាយ​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ ២០២៥ របស់​រាជរដ្ឋាភិបាល សូម​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ជួយ​ធ្វើ​ការអប់រំ​បញ្ជ្រាប​ការយល់ដឹង​អំពី​អេដស៍ ជាពិសេស​នៅក្នុង​ស្រទាប់​យុវវ័យ ដែល​មក​ចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ ។​

​គួរ​បញ្ជាក់ថា ដើម្បី​ចូលរួម​ទប់ស្កាត់ ក៍​ដូចជា​កាត់បន្ថយ​បញ្ហា​អេដស៍ ជា​រៀងរាល់ឆ្នាំ​ក្នុង​ពិធី​ដ៍​រីករាយ​នេះ សារ​ស្ដីពី​បញ្ហា​អេដស៍ ត្រូវគេ​កត់សម្គាល់​ឃើញថា បានធ្វើការ​ផ្សព្វផ្សាយ ជា​សាធារណៈ​តាម​ទូរទស្សន៍ វិទ្យុ កាសែត និង​មធ្យោបាយ​ផ្សព្វផ្សាយ​ដ៍ទៃទៀត ៕ plk

 

Close