អន្តរជាតិ

ទូត​អាមេរិក ស្នើ​ឲ្យ​កម្ពុជា​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោលការ​រឹតត្បិត​លើ​សង្គម​ស៊ីវិល​

​ភ្នំពេញ​៖​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក William A. Heidt កាលពី​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា នេះ នៅក្នុង​ជំនួប​មួយ​ជាមួយ​លោក ហ៊ុន សែន បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កឹម សុខា មេដឹកនាំ​គណបក្សប្រឆាំង និង​ទម្លាក់​ចោលការ​រឹតត្បិត​លើ​អង្គការ​សង្គម​ស៊ីវិល ។​

​ទូត​អាមេរិក​បានលើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន ភ្លាមៗ​បន្ទាប់ពី​ជំនួប​នោះ​ថា អាមេរិក​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​កែលម្អ​ចំណងទាក់ទង​ទ្វេភាគី​ដែល​រួម​មានការ​ជម្រុញ ការផ្សះផ្សា​ជាតិ ការដោះលែង​លោក កឹម សុខា និង​អ្នកនយោបាយ​ដទៃទៀត ហើយ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។​

​យ៉ាងណាក៍ដោយលោក​ទូត​មហាអំណាច​មួយ​នេះ ក៍​ទទួលស្គាល់​ផងដែរ នូវ​ជំហាន​វិជ្ជមាន​ថ្មីៗ ដែល​រួមមាន​ការបន្ត​ឡើងវិញ នូវ​កិច្ចសហប្រតិបត្តិការ​ទា​ក់​ទង​នឹង​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​អាមេរិក ជាដើម ៕ ដោយ​៖ សិលា ពល​

Tags
Close