អន្តរជាតិ

លោក ហ៊ុន សែន ថា កំណើសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យអឺរ៉ុបដក EBA

ភ្នំពេញ៖លោក ហ៊ុន សែន នៅក្នុងកម្មវិធីចុះជួបកុមារមួយ ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី១៨ វិច្ឆិកា បានថ្លែងជាសាធារណៈថា មូលហេតុដែលសហគមន៍អឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ ដែលមិនមែនជាអាវុធ (EBA) គឺដោយសារតែការកើនឡើងជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចកម្ពុជា ។ ដែលជាសេចក្ដីថ្លែង បន្ទាប់ពីមានការមើលឃើញនជាទូទៅ ក៍ដូចជាជំហរបស់អឺរ៉ុបខ្លួនឯង ដែលថា ការដកហូត EBA នេះ ជាទណ្ឌកម្ម ដែលកម្ពុជា ពុំបានប្រតិបត្តិត្រឹមត្រូវ នូវគោលការលទ្ធិប្រជាធិបតេយ្យនោះ ។

លោក ហ៊ុន សែន បានថ្លែងថា “ដំណាក់កាលសេដ្ឋកិច្ចកម្ពុជា ជាដំណាក់កាល នៃការផ្ទេរ ពីការដែលគេផ្ដល់ជំនួយ មកជាដកថយ ដើម្បីឲ្យយើងទទួលខុសត្រូវហើយ។ ទាក់ទងជាមួយជំនួយបរទេស ក៏ដូចគ្នា គឺលក្ខខណ្ឌសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើង តម្រូវឲ្យគេដកថយ ព្រោះតែគ្រប់លក្ខខណ្ឌ ហើយគេដកថយជំនួយនោះ ដើម្បីយកទៅប្រគល់ឲ្យប្រទេសដទៃ ដែលមិនមានលក្ខខណ្ឌអនុគ្រោះដូចយើង” ។ ដោយលោកបញ្ជាក់ថា “ភាពអនុគ្រោះទាំងឡាយ ត្រូវបានផ្ដល់ តែប្រទេសអភិវឌ្ឍតិចតួចតែប៉ុណ្ណោះ ពេលដែលមានការកើនឡើង សេដ្ឋកិច្ចរបស់ប្រទេសនោះ” ។

សេចក្ដីថ្លែងនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានធ្វើឡើងខណៈជាញយដងសហគមន៍អឺរ៉ុប បានក្រើនរំឭកកម្ពុជាឲ្យងាកមអនុវត្តគោលការលទ្ធិប្រជាធិបតេយ្យ ក្រោយពីរដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយគណបក្សប្រឆាំង ដែលមានសម្លេងគាំទ្រប្រដំប្រសង នឹងខ្លួនកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៧ នោះ ។

យ៉ាងណាក៍ដោយ សមាគមរោងចក្រ កាត់ដេរនៅ កម្ពុជា (GMAC) ដែលផលិតផលរបស់ពួកគេភាគច្រើនបាននាំចេញ ទៅកាន់ទីផ្សារអឺរ៉ុបនោះ កាលពីពេលថ្មីៗនេះបានទទូចឲ្យលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្ម គណៈកម្មការ អឺរ៉ុប ពិចារណាឲ្យបានខ្ពស់ ចំពោះគម្រោងដក ប្រព័ន្ធអនុគ្រោះ ពាណិជ្ជកម្ម (Everything But Arms- EBA) នេះ ។ ដែលជាអ្វីត្រូវបានគេមើលឃើញដូចគ្នាទៅនឹងប្រទេស វេណេហ្សូអេឡារបស់ប្រធានាធិបតី នីកូឡា ម៉ាដូរូ ដែលកំពុងតែត្រដរខ្យល់ខណៈដែលសហគមន៍អន្តរជាតិផ្ដាច់សរសៃឈាមសេដ្ឋកិច្ច ដោយសារតែប្រទេសនេះ អនុវត្តផ្ទុយខុសពីលទ្ធិប្រជាធិបតេយ្យនោះ ។

គួរបញ្ជាក់ថា EBA ឬ(Everything But Arms) ត្រូវបានសហគមន៍អឺរ៉ុបផ្ដល់ឲ្យកម្ពុជា កាលពីឆ្នាំ២០១២ ។ ហើយក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុត ពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗសម្រាប់ទំនិញ នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ៕ ដោយ៖ កែវ វិទូរ្យ

 

Close