ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ត្រៀមកម្លាំង​ជាង​១​ម៉ឺន​នាក់ សម្រាប់​ការពារ​សន្តិសុខ​អំឡុង​បុណ្យអុំទូក​

​ភ្នំពេញ​៖ អគ្គ​ស្នងការរង​នគរបាលជាតិ​លោក ទូច ណារ៉ុត បាន​ឲ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា នេះ​ថា ក្រសួងមហាផ្ទៃ បាន​ត្រៀមកម្លាំង ១៣,០៤៧​នាក់ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ អំឡុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ ។​

​បើតាម​លោក ទូច ណារ៉ុត ថា ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ធ្វើ​ធំ​ជាង​ឆ្នាំមុនៗ ។ ហើយ​កម្លាំង​ជាង​១​ម៉ឺន​នាក់​នោះ ត្រូវបាន​ចាត់ចែង​ទាំង​សម្ងាត់ និង​ចំហ ក្នុង​គោលដៅ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត ។​

យ៉ាងណា​ក៍ដោយ​អគ្គ​ស្នងការរង​នគរបាលជាតិ​រួប​នេះ ក៍បាន​អំពាវ​ផងដែរ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​មាន​សណ្តាប់ធ្នាប់​ល្អ ៕ ដោយ​៖ សិលា​ពល​

 

Tags
Close