ព័ត៌មានជាតិ

លោកថង សាវុន និងលោក គឹម រស្មី ហ៊ានផ្គើនបទបញ្ជាសម្តេចក្រឡាហោម បន្តឲ្យឈ្មួញកាប់ឈើខុសច្បាប់ក្នុងព្រៃសហគមន៏

 ថ្មីៗនេះសម្តេចក្រឡាហោម ស ខេង បានធ្វើការព្រមានធ្ងន់ៗទាក់ទងនឹងការកាប់បំផ្លាញ

ទំនាក់ទំនងការផ្សាយៈ ០៧១ ៨៦១ ២២២២

ថ្មីៗនេះសម្តេចក្រឡាហោម ស ខេង បានធ្វើការព្រមានធ្ងន់ៗទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងខេត្តភាគឦសាន តែផ្ទុយទៅវិញលោក ថង សាវុន អភិបាលខេត្តរតនគិរី ទំនងញៀនញ៉ាមនឹងការប្រព្រឹត្តពុក រលួយ បានបណ្តោយឲ្យមេឈ្មួញល្បីឈ្មោះប្រចាំខេត្តនេះ បន្តកាប់បំផ្លាញព្រៃសហគមន៍ជនជាតិភាគតិចជាប់នឹងព្រំដែនស្ទើវិនាស អន្ត រាយ ដោយគ្មានរអែងថ្នាក់ដឹកនាំជាតិឡើយ។

តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ភូមិប៉ាដលបានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើពីក្រុមឈ្មួញមានអំណាចបានធ្វើឡើង នៅចំណុចភូមិមាលូ ភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស និងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ សេចក្តីរាយការណ៍បន្តថាមេឈ្មួញឈើល្បីឈ្មោះ ណុប វណ្ណះ និងឈ្មោះ ហូ ជីវ៉ៃ ជាមន្រ្តីអាវុធហត្ថ ដែលទំនងមានការបើកដៃពីសំណាក់លោក ថង សាវុន អភិបាលខេត្តនិងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត បានចំណាយលុយជាង៣០០០ ដុល្លារក្នុងមួយរថយន្តប្រកុងទៅឲ្យស្ថានប័នជំនាញពាក់ព័ន្ធចំនួន១៩ ដែលអង្គុយចាំរាប់ក្បាលឡានយកលុយ ជាថ្នូរការមិនបង្ក្រាបមុខជំនួញឈើខុសច្បាប់ដឹកទៅលក់នៅព្រំដែនយួននេះ។

ប្រភពខាងលើបានបន្តទៀតថា មេឈ្មួញឈើដ៏មានអំណាចទាំងពីរនាក់ខាងលើ បានឲ្យមេ ការរបស់ខ្លួនម្នាក់ឈ្មោះ សុី  នឿន មើលការ ខុសត្រូវលើកម្មករកាប់ឈើដែលជាជនជាតិយួនប្រដាប់ដោយម៉ាសុីនត្រង់សុីន័ររាប់រយគ្រឿងនិងគ្រឿងចក្រជិត១០០គ្រឿង ធ្វើការកាប់បំផ្លាញព្រៃសហគមន៍ទាំងបីភូមិខាងលើយ៉ាងវិនាសកម្ម។ ឈើមូលប្រភេទ ស្រឡៅ ផ្ចឹក សុក្រំ គគី ត្រូវគេកាប់និងដឹកចេញទៅលក់នៅព្រំដែនវៀតណាមតាមផ្លូវភូមិភិ ចំណុចបង្គោល ព្រំដែនលេខ២៥ តាមប៉ុស្តិ៍ហ្វាតាំ ក្នុងមួយថ្ងៃៗមិនតិចជាង៥០រថយន្តប្រកុងឡើយ។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ភូមិ​ប៉ាដល់ ឃុំ​សេសាន លោក រមាស់ ស្វិត ឲ្យ​ដឹង​ថា ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ សំបូរ​ដោយ​ដើមឈើ​ធំៗ មានមានតម្លៃរាប់រយហិកតា ដែល​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​គោរព​បូជា​ច្រើន​ជំនាន់​ហើយ​នោះ កំពុង​ទទួលរង​ការ​អារ​រំលំ​យក​ឈើ​មានតម្លៃ​ធ្វើ​អាជីវកម្ម ដោយគ្មានការអនុវត្តច្បាប់។ ជនជាតិដើមរូបនេះបន្តថាមេឈ្មួញរក

សុីឈើដ៏មានអំណាចបានគំរាមបង្ខំប្រជាសហ គមន៍ឲ្យទទួលយកលុយក្នុងមួយគ្រួសារពី៥០ មឺុនរៀលដល់ ១លានរៀលជាថ្នូរក្នុងការកាប់យកឈើ ហើយថាបើពួកគាត់មិនយកក៏គេនៅតែកាប់ឈើយកទៅលក់ដដែលជាដដែល បើអាជ្ញាធរមានសមត្ថកិច្ចមិនអើពើផងនោះ។

មេឃុំសេសានលោក សេវ ស្វែង ទទួល​ស្គាល់​ ថា អ្នកភូមិ​ជាង ១រយ​​គ្រួសារ ពិតជា​បាន​ទទួល​ប្រាក់​ពី​ឈ្មួញ ជា​ថ្នូរ​អនុញ្ញាត​​ឲ្យ​​គេ​​កាប់​​ឈើ​​ក្នុង​​ព្រៃ​​សហគមន៍​ភូមិ​ប៉ាដល់។ យ៉ាងណា​អាជ្ញាធរ​ឃុំ មិន​គាំទ្រ​ចំពោះ​ការ​លក់​ព្រៃឈើ​នោះ​ទេ តែ​មិន​អាច​ហាមឃាត់​សហគមន៍​បាន ហើយ​លោក​បានផ្តល់ដំណឹងរឿងនេះទៅថ្នាក់លើដែរ។

មន្រ្តីអាវុធហត្ថខេត្តរតនគិរីមួយរូបសុំមិនបញ្ចេញឈ្មោះបានខ្សិបប្រាប់អង្គភាពពន្លឺខ្មែរថា ទោះបីកន្លងមកមានអង្គភាពសារព័ត៌មាន ទាំងក្នុងស្រុកនិងក្រៅស្រុកធ្វើការចុះផ្សាយពីសកម្ម ភាពរកសុីឈើខុសច្បាប់ របស់មេឈ្មួញល្បី ឈ្មោះទាំងពីរនាក់ខាងលើក្តី តែហាក់គ្មានសញ្ញាណណាមួយថា ចៅហ្វាយខេត្តលោក ថង សាវុន និងលោក គឹម រស្មី យកវិធានការច្បាប់ទៅអនុវត្តន៍លើបុគ្គលទាំងពីររូបនេះឡើយ ។ បែបនេះបានបង្កឲ្យមានការមន្ទិលសង្ស័យថាលោក ថង សាវុន និង លោក គឹម រស្មី អាចជាម្ចាស់ភាគហ៊ុនមួយដ៏ធំក្នុងជំនួញឈើខុស ច្បាប់ក្នុងខេត្តរតនគិរី៕ ដោយ ខេមរា!

Close