កម្សាន្ត

ស្នាដៃ​ថ្មី​របស់​នាយ​គ្រឿន​ចេញ​ហើយ​គឺ​រឿង “​វិញ្ញាណ​ទីងមោង​”

ស្នាដៃ​ថ្មី​របស់​នាយ​គ្រឿន​បានចេញ​ជា​ផ្លូវការ​ហើយ​គឺ​រឿង “​វិញ្ញាណ​ទីងមោង​” ជា​រឿង​ទី​បួន​របស់លោក ដែល​សម្ពោធ​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត​ឡេ​ជេន សាខា​បឹងកក់​។​

​រឿង​ថ្មី​របស់​នាយ គ្រឿន លើក​នេះ​បាន​ដោយ​ប្រជុំ​ដោយ​តារាភាពយន្ត​មាន​ទេពកោសល្យ​ជាច្រើន​នាក់​ចូលរួម​សម្តែង សម្រាប់​ផលិតកម្ម​អិ​ល​ឌី នៃ​ខ្សែភាពយន្ត​ល្អ​ភ័យ​រន្ធ​ខ្លាច​ព្រឺរ​ព្រួច​។​

​នាយ គ្រឿង បាន​និយាយថា លោក​បាន​ដឹកនាំ​រឿង​បាន​ចំនួន​៣​លើក​មកហើយ ដោយ​នេះ​ជា​ស្នាដៃ​ទី​៤​ដែល​រំលេច​ឡើង​។ រឿង ”​វិញ្ញាណ​ទីងមោង​” ជា​រឿង​បែប​កំប្លែង​មាន​ខ្មោចលង​បែប​សើច​សប្បាយ និង​ចង់​ឲ្យ​អ្នកទស្សនា​បាន​សើច​សប្បាយចិត្ត​កុំ​ឲ្យ​ធុញថប់​ពេក​ក្នុង​ការងារ​។ លោក​នៅតែ​ចងចាំ​កត់សម្គាល់ គឺ​តារា​រៀមច្បង​ទេព រិ​ន​ដា​រ៉ូ ដែល​នៅតែ​ជា​តួអង្គ​ឆ្នើម​សម្តែង​បត់បែន​បាន​គ្រប់​សណ្ឋាន​។ បើ​និយាយ​ពី​ការគោរព​ពេលវេលា​ថត លោក​សូម​និយាយថា ពិតជា​លេខ​១ គាត់​មក​ថត​មុន​ម៉ោង​មិនដែល​ឱ្យ​ក្រុមការងារ​ខ្វល់​តេ​ទូរស័ព្ទ​រក​ឡើយ​។​

​អ្នកដឹកនាំ​រូបនេះ បាន​បន្តថា ឆ្លងកាត់​ការ​ធ្លាប់​ដឹកនាំ​សម្តែង​លោក​ចង់​ឲ្យ​តួ​មួយ​ចេះ​គោរព​ម៉ោង​ពេល​កុំ​ឲ្យ​ខូចការ​រៀបចំ តែ​អាក់ខាន​មិន​ឲ្យ​ដំណឹង​នោះ ខូចការ​ទាំងអស់គ្នា ខាតបង់​ប្រយោជន៍​រួម​ណាស់​។ ដូចនេះ​យុវវ័យ​ដែល​ស្នេហា​រាល់​ស្នាដៃ​រឿង​កន្លងមក​របស់​អិ​ល​ឌី អាចមក​ទស្សនា​រឿង​ការចាក់​បញ្ចាំង​ជា​ផ្លូវការ​រឿង “​វិញ្ញាណ​ទីងមោង​” ចាប់ពី​ថ្ងៃទី​២៣​ខែសីហា​នេះ​តទៅ នៅ​គ្រប់​រោងកុន​លេ​ជេន​ទាំងអស់​។

​ជាមួយគ្នា​នោះ លោក ព្រហ្ម បញ្ញា​វ័​ន្ត តំណាង​រោងភាពយន្ត​លេ​ជេន​បាន​បញ្ជាក់ថា រឿង “​វិញ្ញាណ​ទីងមោង​” ខាង​រោងកុន​បាន​ទស្សនា​រួចហើយ​ឃើញថា មានការ​ទាក់ទាញ​លើ​ចំណុច​មួយចំនួន ដូចជា​ចំណងជើង​ក៏​ល្អ​តួអង្គ​ក៏មាន​ឈ្មោះ​និង​ជំនាញ​។ រឿង​ប្លែក គឺមាន​ចំនួន​អ្នកគាំទ្រ​តាម​បណ្តាញ​សង្គម​ឃើញថា ច្រើន​ហើយ​សុទ្ធតែ​ចង់​ចូលរួម​មក​ទស្សនា​។ រឿងនេះ​លោក​រំពឹងថា មាន​តួលេខ​អ្នក​មក​មើល​ពិតជា​ច្រើន​ដូច​ក្តី​រំពឹងទុក​មិន​ខាន​។​

​លោក ទេព រិ​ន​ដា​រ៉ូ ដែលមាន​វត្តមាន​ក្នុង​រឿងនេះ​ប្រាប់ថា ស្នាដៃ​នាយ​គ្រឿន​ដែល​ផលិត​រឿង​មួយ​នេះ ធ្វើ​ឲ​លោក​ពិបាក​សម្តែង​ដោយសារតែ​ចំណុច​កំប្លែង​មួយ​មុខ មិនមែនជា​ជំនាញ​បទពិសោធន៍​ថ្មី​មួយទៀត​ក្នុង​សិល្បៈ​។ លោក​សរសើរ​ដល់​នាយ​គ្រឿន ដែល​អាចដឹកនាំ​បានល្អ គាត់​ពូកែ​ធ្វើ​ឲ្យ​យើង​ចាប់​របៀប​សម្តែង​ចំ​កំប្លែង​បាន​ធ្វើទៅ​រលូន​ទៅមុខ​៕

Close