អន្តរជាតិ

ព្រះមហាក្សត្រ​នឹង​យាង​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​៥ កញ្ញា​

​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​ជាំ​ព្រះរាជអធិបតីភាព ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក​។​

​តាម​សេចក្តីជូនដំណឹង​ដដែល បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​ខាងលើនេះ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នឹង​ផ្តើម​ការងារ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​ដើម្បី​សម្តេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា​នីតិកាល​ទី​៦​។​

​នៅ​ថ្ងៃ​បន្ទាប់ ពោលគឺ​ថ្ងៃទី​៦ កញ្ញា រដ្ឋសភា​នឹងធ្វើ​ការបោះឆ្នោត​ដើម្បី​ជ្រើសតាំង​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​៕​

Close