អន្តរជាតិ

ស្មានតែធ្យូង! សារធាតុញៀនកូកាអ៊ីនចំនួនពីរកុងតឺន័រ មានតម្លៃរាប់សិបលានដុល្លារត្រូវបានរឹបអូស

បរទេស៖ សារធាតុញៀន កូកាអ៊ីន ដែលត្រូវឈ្មូញទុច្ចរិតបំភាន់ភ្នែកសមត្ថកិច្ចដោយច្នៃឱ្យមើលទៅដូចជាធ្យូងត្រូវបានរឹបអូសដោយអាជ្ញាធរអៀរឡង់និងអាជ្ញាធរហូឡង់នៅឯកំពង់ផែ Rotterdam នេះបើងតាមការចុះផ្សាយដោយសារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ។

គូសបញ្ជាក់ថា សាធាតុញៀនកូកាអ៊ីននេះត្រូវបានរកឃើញនៅខាងក្នុងកុងតឺន័រចំនួន ២ ដែលបានដឹកជញ្ជូនតាមជើងទឹកចេញពីកំពង់ផែអាមេរិកខាងត្បូងមកកាន់កំពង់ផែ Rotterdam នៃប្រទេសហូឡង់។ យោតាមប៉ូលីសដែលស្ថិតនៅក្នុងប្រត្តិការនោះបានប្រាប់ឱ្យដឹងថា នៅខាងក្នុងកុងតឺន័រទាំងពីរនោះមានធ្យូងដែលច្នៃចេញពីសារធាតុញៀនកូកាអ៊ីនមានចំនួនរហូតដល់ទៅ ២,០០០ បាវឯណោះ។

តាមប្រភពដ៏ដែលបានឱ្យដឹងថា សារធាតុញៀនទាំង ២,០០០ បាវនោះបើគិតជាទឹកប្រាក់មានតម្លៃរហូតដល់ទៅ ៤១.៤ លានដុល្លារឯណោះ ហើយនេះជាការរឹបអូសដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក។ ក្រុមអ្នកស៊ើបអង្កេតអៀកឡង់ជឿជាក់ថា នេះជាការប៉ុនប៉ងនាំចូលសារធាតុញៀនមកកាន់ប្រទេសអៀកឡង់ដ៏ធំបំផុត តែទោះជាយ៉ាងណាពួកគេមិនអាចគេចផុតពីការត្រួតពិនិត្យដ៏តឹងរឹងរបស់យើងបានឡើយ៕

Close