ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុងគ្រោងកាត់ដីរដ្ឋជិត៧០០ ហិកតា ឱ្យប្រជាជនគោលដៅ

រដ្ឋបាលខេត្តកោះកុង បាន និងកំពុងប្រជុំពិភាក្សាគ្រោងបែងចែកដីសម្បទានសង្គមកិច្ចសរុប ៦៩១ ហិកតា ជូនដល់អតីតយុទ្ធជន ដែលរស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរងខេត្ត បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០១ មិថុនា កន្លងមកនេះ ថា មកទល់បច្ចុប្បន្ នក្រុមការងារកំពុងបន្តសិក្សាធ្វើតារាងទិន្នន័យអំពីចំនួនអតីតយុទ្ធជន ដោយសារចំនួនអតីតយុទ្ធជននៅមិនទាន់ច្បាស់លាស់នៅឡើយទេ។

ក្រោយស្រង់ស្ថិតិរួច ក្រុមការងារនឹងពិចារណាបន្តទៀតថា នឹងផ្ដល់ជូនដីទំហំប៉ុន្មានសម្រាប់មួយគ្រួសារ មុននឹងធ្វើការផ្ដល់ជូន។

យ៉ាងណមិញ រដ្ឋបាលខេត្តមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការសិក្សាស្រង់ស្ថិតិនោះទេ។

Close