ព័ត៌មានជាតិ

ក្រុមហ៊ុនសុីងបាយអូថេកគ្រោងដាំដើមប្រេងខ្យល់១០លានដើមលើដីជិត១ម៉ឺនហិកតានៅកម្ពុជា ក្នុងឆ្នាំនេះ

រកស៊ីឈើធំជាងគេនៅកម្ពុជា គ្រោងនឹងដាំប្រភេទឈើអាជីវកម្ម ១០លានដើម បន្ថែមទៀត លើផ្ទៃដីសរុបជិត ១ម៉ឺនហិកតា នៅក្នុងឆ្នាំ២០២១ នេះ។ នេះតាមក្រសួងបរិស្ថាន កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លោក លី ឈូឆាង នាយកប្រតិបត្តិក្រុមហ៊ុន Think Biotech (Cambodia) បានឱ្យដឹងថា ក្នុងរយៈពេល ពីរខែ គឺខែឧសភា ដល់ខែសីហា នៃឆ្នាំ នៅឆ្នាំ២០២១ នេះ ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ ៨៥០០ ហិកតា ឬស្មើនឹងកូនឈើប្រមាណ ១០លានដើម។

ទន្ទឹមគ្នានេះ បើតាមផែនការជំហានទី១ ក្រុមហ៊ុននឹងដាំកូនឈើឱ្យបានប្រមាណ ១០០លានដើម ទៅ ១២០លានដើម លើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ត្រឹមឆ្នាំ ២០២៥។

លោក លី ឈូឆាង បញ្ជាក់ទៀតថា ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុននបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ ៣.៦លានដើមរួចហើយ លើផ្ទៃដីសរុបទំហំ ៣៤ ០០៧ ហិកតា ដែលជាដីព្រៃរិចរិលរបស់រដ្ឋ និងដីរបស់ស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើបឹងចារ នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

យ៉ាងណាមិញ ការដាំបន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យនានា ពិសេសវិស័យសំណង់ដែលកំពុងតែរីកដុះដាល។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា កម្ពុជាបាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។

ឯកឧត្តមបន្តថា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ ២០២០ កម្ពុជាបានលក់ឥណទានកាបូនសរុបបានជាង ១១,៦ លានដុល្លារអាម៉រិក ពីការអភិរក្សព្រៃឈើនិងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ ហេតុនេះ ការវិនិយោគចម្ការឈើដាំបានកាន់តែច្រើននឹងក្លាយជាដំណោះស្រាយមួយក្នុងការកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ៕

Close