កម្សាន្ត

ទៅទស្សនាប្រាសាទភ្មំដាតិចអត់ស្គាល់ សួនលំហែរកាយភ្នំដា

ប្រជាពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែ បានស្គាល់ប្រាសាទភ្នំដា ដែលស្ថិតនៅក្នុងទឹកដីខេត្តតាកែវ ព្រោះនៅទីនោះជាកន្លែងកំណើតដំបូងនៃទឹកដីខ្មែរ ។ នៅទីនោះមានប្រាសាទបុរាណ ដូចជាប្រាសាទភ្នំដា ប្រាសាទមហាឥស្សី វត្តបុរាណ សារៈមន្ទីរអង្គរបុរីជាដើម ដែលជាទីកន្លែងគួរឱ្យចង់ទស្សនា ។

ប៉ុន្តែនៅពេលនេះដើម្បីចូលរួមបង្កើតបរិយាកាសនៃដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់ដែនដីបុរាណមួយនេះ ឱ្យកាន់តែមានភាពសប្បាយរីករាយនោះ គេបានសាងសង់ជាសួនច្បារមួ​យ ស្ថិតនៅភាគខាងត្បូងនៃជើងភ្នំ រំលេចទៅដោយផ្កាឈូករ័តរីកយ៉ាងស្រស់ស្អាត គួរជាទីទាក់ទាញ មិនតែប៉ុណ្ណោះពេលទៅទស្សនានៅសួនច្បារនោះ ភ្ញៀវទេសចរនឹងបានឃើញ វាលស្រែប្រាំងដាច់កន្ទុយភ្នែក ហើយនៅរដូវវស្សាវិញ វាស្រែប្រាំនៅទីនោះបានក្លាយទៅជាសមុទ្រទឹកសាបដាច់កន្ទុយភ្នែក ដែល កម្ររកទីណាមកប្រដូចបានណាស់ ។

លោក ជា សម្បត្តិ ប្រធានការិយាល័យ វប្បធម៌ និង វិចិត្រសិល្បៈ ស្រុកអង្គរបុរី បានឱ្យដឹងថា ការបង្កើតសួនច្បារនេះឡើង គឺជាការបង្កើតបាននូវទេសភាពថ្មីមួយទៀត ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ នៅតំបន់នេះ ឱ្យកាន់តែមានភាពប្រសើរឡើង នៅថ្ងៃអនាគត ហើយសហគមន៍នឹងបង្កើតឱ្យមានផ្ទះស្នាក់នៅ សម្រាប់សម្រាក់មើលទេសភាព នៅពេលរាត្រី ទៀតផង ៕

Close