សេដ្ឋកិច្ច

ចិន​ប្តេជ្ញា​តតាំង​ការយកពន្ធ​របស់​អាមេរិក​នៅ​អង្គការ​WTO តែ​មិន​ភ្លេច​វាយ​ពន្ធ​បក​លើ​ទំនិញ​អាមេរិក​

រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក(WTO)ប្រឆាំងជំទាស់នឹងការអនុវត្តពន្ធរបស់អាមេរិកលើទំនិញតំលៃ១៦ពាន់លានដុល្លាររបស់ចិន ,នេះបើតាមក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី២៣សីហា ក្រោយពីអាមេរិកបានអនុវត្តពន្ធបែបពិន័យលើទំនិញតំលៃ១៦ពាន់លានដុល្លាររបស់ចិន តែចិនបានធ្វើតបលើទំនិញអាមេរិកវិញក្នុងតំលៃដូចគ្នានៅក្នុងថ្ងៃដដែល។

ការធ្វើតបទៅតបមកនៅជុំចុងក្រោយនេះ ចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ទី២៣សីហា។

ក្រសួងបានប្រកាសថា” អាមេរិក មិនគិតដល់ករណីផ្សេងទៀត បានវាយពន្ធ២៥ភាគរយលើទំនិញតលៃ១៦.០០០លានដុល្លារចាប់ពីថ្ងៃ២៣សីហានេះតទៅ។ចំណាត់ការទាំងនេះវារំលោភយ៉ាងច្បាស់ទៅនឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក។ចិនបានប្តឹងតវ៉ានិងត្រូវបង្ខំអោយចាត់វិធានការតបវិញ”។

ក្រសួងបានបន្ថែមថា” ដើម្បីការពារយន្តការពហុនិយម និងផលប្រយោជន៍របស់យើង ភាគីចិននឹងប្តឹងទៅផ្នែកយន្តការដោះស្រាយជម្លោះនៅWTO”។

គណៈកម្មាធិការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣សីហាថា ចិនបានវាយពន្ធ២៥ភាគរយលើទំនិញតំលៃ១៦ពាន់លានដុល្លារដែលនាំចូលពីអាមេរិក។

ចិនបានវាយពន្ធលើទំនិញអាមេរិកជាង៣០០មុខ រួមមាន ធ្យូងថ្ម កង់ រថយន្តធំនិងម៉ាស៊ីនរថយន្តព្រមទាំងវត្ថុធាតុគីមី ដែលជាវិធានការតតបចាំបាច់សំរាប់ការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួននិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

សហរដ្ឋអាមេរិក កាលពី ថ្ងៃ ទី ២៣ សីហា បាន យកពន្ធ លើ ទំនិញ ចិន ១៦ ពាន់ លាន ដុល្លារ ទៀត ដោយសារ អ្វីដែល រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ហៅថា ចោរ កម្ម លើ បច្ចេកវិទ្យា អាមេរិក ទោះជា ពួក អ្នកចរចា ពាណិជ្ជកម្ម កំពុង ពិភាក្សាគ្នា ដើម្បី បញ្ចៀស ការប្រឈមមុខ ដា ក់ គ្នា ថែមទៀត ក្តី ។

អនុរដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក ទទួកបន្ទុកកិច្ចការអន្តរជាតិ កំពុងដឹកនាំកិច្ចប្រជុំ២ថ្ងៃជាមួយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មនិងអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុចិនចាប់តាំងពីថ្ងៃពុធមកតែក្រសួងរតនាគារអាមេរិកមិនបានបញ្ជាក់ថាតើគេបានពិភាក្សាលើប្រធានបទអ្វីជាក់លាក់ទេ។

នៅក្រុងប៉េកាំង ក្រសួងការបរទេសិន ក៏បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការរីកចំរើននៃកិច្ចពិភាក្សានេះដែរ។

លោកត្រាំបានគំរាមយកពន្ធលើទំនិញចិនទាំង៥០០.០០០លានដុល្លារដែលអាមេរិកនាំចូល ដោយបានបញ្ជាក់ថាចិនមិនអាចបន្តសងសឹកជាមួយអាមេរិកបានទេដោយសារតែបរិមាណទំនិញដែលចិននាំចូលពីអាមេរិកមានតែ២០០.០០០លាន៕

Close