ព័ត៌មានជាតិ

កូរ៉េខាងត្បូង ជាប្រទេស​មុនគេ​នៅអាស៊ី ដែល​អនុញ្ញាតឱ្យប្រើវ៉ាក់សាំងចាក់តែ១ដូស Johnson & Johnson

កូរ៉េខាងត្បូង បាន​ក្លាយ​ជាប្រទេសមុនគេ​នៅអាស៊ី​ដែលអនុញ្ញាតឱ្យប្រើវ៉ាក់សាំងកូវីដ១៩ Johnson & Johnson របស់​ក្រុមហ៊ុន Janssen បន្ទាប់ភ្នាក់ងារ​សុវត្ថិភាព​ឱសថ​របស់ប្រទេសនេះ អនុម័តនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរ​កូរ៉េខាងត្បូង​ បាន​វាយតម្លៃ​ឃើញ​ពីសុវត្ថិភាព និងប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចាក់តែមួយដូសនេះ ថាអាចបង្ការជំងឺកូវីដ១៩នេះបាន និងអាចចាក់ទៅលើ​មនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។

កូរ៉េខាងត្បូង​ បាន​ចុះកិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំងពីក្រុមហ៊ុន Janssen ចំនួន ៦លានដូស ដែលតាមគ្រោងទុក​នឹងបញ្ជូនទៅដល់​អំឡុងត្រីមាសទី៣។

វ៉ាក់សាំង Johnson & Johnson បានក្លាយ​ជាវ៉ាក់សាំងកូវីដ១៩ ទី៣ ដែលត្រូវអនុញ្ញាតឱ្យប្រើប្រាស់​នៅកូរ៉េខាងត្បូងបន្ទាប់ពី AstraZeneca និង Pfizer។ ប្រទេសនេះ​បានចាប់ផ្តើម​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមាន​មនុស្សប្រមាណ ១,០៣លាននាក់ ឬស្មើនឹង ១,៩៩% នៃប្រជាជន ៥២លាននាក់ បាន​ចាក់វ៉ាក់សាំង​ដូសទីមួយ៕ប្រភពខ្លីៗ

Close