ព័ត៌មានជាតិ

កប៉ាល់ដឹកទំនិញកុងតឺន័រធ្វើដំណើរតាមសមុទ្រទឹកកកជាលើកដំបូង

នាវា​ដឹកទំនិញ​របស់​ប្រទេស​ដា​ណឺ​ម៉ាក​បាន​សាកល្បង​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ថ្មី​ពី​តំបន់ Vladivostok នៅ​សប្តាហ៍​នេះ​ ដែលជា​កប៉ាល់​ដឹក​ទូរ​កុងតឺន័រ​ដំបូង​ ហើយ​ធ្វើដំណើរ​តាមផ្លូវ​សមុទ្រ​ទឹកកក​អាកទិច (Arctic)​ភាគ​ខាងជើង​នៃ​ប្រទេស​រុស្ស៊ី​ ។​

​ក្រុមហ៊ុន​Venta Maersk ដែលជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Maersk Line នឹង​ដឹក​កុងតឺន័រ​ចំនួន 3600 ទូរ​ធ្វើដំណើរ​តាមផ្លូវ​សមុទ្រ​ទឹកកក​នេះ​ ព្រោះ​វា​មាន​ល្បឿន​លឿន​ជាង​ និង ​ចំណាយពេល​តិចជាង​មុន​ចំនួន​១៤​ថ្ងៃ​ជាង​ការធ្វើដំណើរ​តាមផ្លូវ​ភាគខាងត្បូង​តាម​ច្រក Suez ។​

​ដោយឡែក​លោក Maersk ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​នេះ​បានឱ្យដឹងថា​ ក្រុមហ៊ុន​ក៏​ធ្វើការ​សិក្សា ​និង ​ប្រមូល​ទិន្នន័យ​តាម​ច្រក​ផ្លូវ​នេះ​ផងដែរ ​ពី​កម្រិត​រលាយ​ទឹកកក ​និង ​កំណត់​ទីតាំង​ច្រក​ផ្លូវ​សម្រាប់​កប៉ាល់​ដើម្បី​ដឹក​ទំនិញ​កុងតឺន័រ​បាន​ឆាប់ ​និង ​លឿន​ជាង​មុន​៕​

Close