ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក តាំង សុខហេង អនុប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ ឧបត្ថម្ភទឹកបរិសុទ្ធចំនួន៤០កេស ដល់កម្លាំងនគរបាលចំនួន២ខណ្ឌ

ដោយមើលឃើញការលំបាកក្នុងបំពេញភារកិច្ច របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការ អនុវត្តន៍ អនុក្រិត្យនិងប្រកាសនានារបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ឯក តាំង សុខហេង បាននាំយកទឹកបរិសុទ្ធចំនួន៤០កេស ឧបត្ថម្ភដល់កម្លាំងអធិការដ្ឋាននគរបាលចំនួន២ខណ្ឌ។

ក្នុងនោះ លោកបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០កេស ដល់កម្លាំងអធិការដ្ឋានគរបាលខណ្ឌសែនសុខ និងចំនួន២០កេសទៀត ដល់ខណ្ឌពោធិ៍សែនជ័យ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តន៍សកម្មភាពនានា ក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍៕

Close