ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប និង រឹបអូសគ្រឿងសំអាងក្លែងក្លាយជាង៥តោន ជារបស់ជនជាតិចិន

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានសហការជាមួយមន្ត្រីពាក់ព័ន្ធ បានបើកប្រតិបត្តិការឆែកឆេរ​ទីតាំង​ផលិត ​និង ​កែ​ច្នៃ​គ្រឿងសំអាង​មួយ​កន្លែង​ នៅ​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​ ក្នុងប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ ដោយសមត្ថកិច្ចបានរឹបអូសផលិតផលក្លែងក្លាយទម្ងន់ ៥តោន និង ធ្ចើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ចាន់​ វ៉ា​ន​ធឿ​ន​ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា​ ក្រោយ​ពី​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ កម្លាំង​ជំនាញ​នាយកដ្ឋាន​ បាន​សហការ​ជាមួយ​មន្ត្រី​ក្រសួងសុខាភិបាល​ ក្រសួង​ឧស្សាហកម្ម​ និង ​អាជ្ញាធរ​មូល​ ដ្ឋា​ន​ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ ស្រី​ ម៉ាក់​នី​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​បង្ក្រាប​ទីតាំង​ឃ្លាំង​១​កន្លែង​លេខ​៨៧​ ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ទី​២​ ខ័​ណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដែល​មាន​ម្ចាស់​ទំនិញ​ឈ្មោះ​លោក​ Zou​ ZhiQang​ ជនជាតិ​ចិន ​។​ ទីតាំង​ឃ្លាំង​ផលិត​គ្រឿងសំអាង​ក្លែងក្លាយ​​នេះ​ គ្មាន​ច្បាប់​អនុញ្ញាតិ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ ផលិតផល​សម្ភារៈ​ វត្ថុ​ធា​តុ​ដើម​សម្រាប់​ផលិត​ចំនួន​៥​តោន​ ដែល​រួម​មាន​សាប៊ូ​ ឡេ​ ទឹកអប់​ ក្រេ​ម​ ម្សៅលាបមុខ​ និង ​វត្ថុធាតុដើម​សំរាប់​កែ​ច្នៃ​មួយ​ចំនួន​ទៀត​ ។​​

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ចាន់​ វ៉ា​ន់​ធឿ​ន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​រយៈពេល​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចុះ​ប្រតិបត្តិការ​ដូច​ភ្លៀងរលឹម​ ដោយបាន​ចុះ​ឆែកឆេរ​ទីតាំងជា​ច្រើនកន្លែង​ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ និង ​រឹបអូស​ផលិតផលក្លែងក្លាយបានជាច្រើន​យក​ទៅ​កំទេច​ចោល​ ​៕

Close