សេដ្ឋកិច្ច

ក្រសួងការងារត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ដល់កម្មករកម្មការនីជិត២លាននាក់ សម្រាប់យុទ្ធនាការ៦ខែ

ក្រសួង​ការងារ​ត្រៀមចាក់វ៉ាក់សាំង​ជំងឺកូវីដ​១៩ ​ដល់កម្មករ​កម្មការនី​ជាង១លាន៨សែន​នាក់ ​សម្រាប់​រយៈពេល​៦ខែចាប់​ពីខែមេសា​នេះទៅ។​ គិតចាប់ពីថ្ងៃ​ទី០៣​មកដល់ថ្ងៃទី​០៥ ខែមេសា ​ក្រសួង​ការងារ​ទទួលបាន​ការចុះឈ្មោះ​ដោយស្មគ្រ័ចិត្ត​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ ពីកម្មករ​កម្មការនី​បានចំនួន​ ៣៨ម៉ឺននាក់​ហើយ។​  ប៉ុន្តែ​យ៉ាងណាក៏ដោយ​ថ្ងៃដំបូង​នៃយុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ១៩​ Sinovac​ គឺផ្តើមចេញពី​ប្រធាន​សហជីព​ទៅមុន​។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា
​ផ្អែកទៅលើកម្រិតហានីភ័យនៃមេរោគកូវីដ១៩ រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ បានក្លាយជាគោលដៅអាទិភាពនៃការចាក់វ៉ាក់សាំងនេះមុនគេដល់កម្មករ-កម្មការិនី  ដែលបំរើការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប។ ក្រៅពីខេត្តក្រុងទាំ៤នេះ ស្វាយរៀង តាកែវ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ជាដើម ក៏ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ដែរ៕(ដកស្រង់ចេញពីវិទ្យុបារាំង)

Close