កម្សាន្ត

គ្រាន់តែ​ឆ្លង​ថ្ងៃកំណើត​ភ្លាម លី ច័ន្ទ​សីហា ប្រកាស​មុខ​ជំនួញ​ខ្ទង់សែន​ដុល្លារ​ភ្លែត !

​លី ច័ន្ទ​សីហា បាន​ឆ្លង​ថ្ងៃកំណើត​របស់ខ្លួន​យ៉ាង​សប្បាយរីករាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ ទោះបីជា​នាង​មិនបាន​បង្ហាញ​កាដូ​ពិសេស​ដែល​នាង​ទទួលបាន​នៅក្នុង​ពិសេស​នោះ​ក្តី តែ​នាង​បែរ​បើកសម្ពោធ​មុខ​ជំនួញ​រកស៊ី​ផ្នែក​អចលនទ្រព្យ​ដែលមាន​តម្លៃ​រាប់សែន​ដុល្លារ​ធ្វើ​មិនដឹង ជាពិសេស​នាង​ថែមទាំង​បានដាក់​ឈ្មោះ​មុខរបរ​ថ្មី​នេះ​ថា « Fendi ដី​ឡូ​តិ៍ » ដែលជា​ឈ្មោះ​កូនស្រី​បណ្តូលចិត្ត​នាង ។​

​ចាប់តាំងពី​សម្រាលកូន​រួច លី ច័ន្ទ​សីហា នៅ​ពុំទាន់​ទទួលបាន​ការងារ​សិល្បៈ​អ្វី​ថ្មី​នោះទេ តែ​នាង​នាង​បែរជា​ទៅ​លេចមុខ​នៅក្នុង​ការងារ​រកស៊ី​ទៅវិញ ។ លី ច័ន្ទ​សីហា បានធ្វើ​ពិធី​សម្ពោធ​ដី​ឡូ​តិ័​ពុះ​លក់ កាលពីពេល​ថ្មីៗ​នេះ ក្រោយពី​បាន​ផ្សព្វផ្សាយ​លក់​មួយ​រយៈពេល​កន្លងមក មើលទៅ​នាង​ពិតជា​មានការ​ជឿជាក់​លើ មុខរបរ​រកស៊ី​ថ្មី​នេះ​ខ្លាំងណាស់ នាង​ថែមទាំង​សង្ឃឹមថា មុខរបរ​រកស៊ី​ថ្មី​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ដោយសារ​នាង​លក់​នៅក្នុង​តម្លៃ​សមរម្យ​ដែល​អាច​ទទួលយកបាន ។​

​លី ច័ន្ទ​សីហា បាន​និយាយថា ដី​ឡួ​តិ៍​ដែល​នាង​ប្រកា​សលក់​គឺ​មិនមែនជា​របស់​នាង​និង​ស្វាមី​ផ្តាច់មុខ​នោះទេ គឺមាន​ហ៊ុន​បងប្អូនជីដូន​មួយនា​ង​ចូលរួម ។​

​ទោះបីជា​ងាក​មុខ​ការងារ​រកស៊ី​ក្តី លី ច័ន្ទ​សីហា នៅ​ពុំទាន់​បោះបង់​អាជីព​សម្តែង​ដែល​ខ្លួន​ស្រឡាញ់​ចោល​ឡើង បើ​មាន​គេ​ទាក់ទង​ហៅ​នាង​ថត នាង​នៅ​បន្ត​អាជីព​នេះ​ដូចដើម ៕

Close